ព័ត៌មាន
សម្តេចធិបតី៖ ១៩ខែនេះរាជរដ្ឋាភិបាលឆ្លងកាត់វិញ្ញាសាលំបាកៗច្រើនណាស់តែរក្សាបានលំនឹងសេដ្ឋកិច្ចជាតិ
នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រយៈពេល ១៩ខែមកនេះ រាជរដ្ឋាភិបាលអាណត្តិទី៧ បានឆ្លងកាត់វិញ្ញាសាលំបាកៗច្រើនណាស់ តែរដ្ឋាភិបាល ធ្វើបានល្អដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិ និងរក្សាបាននូវសុខសន្ដិភាពជូនដល់ប្រជាពលរដ្ឋ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថាអ្នកនយោបាយក្រៅប្រទេសមួយក្ដាប់តូចតែងតែចោទប្រកាន់ និងបន្ទោសចំពោះការអនុវត្តការងាររបស់រាជរដ្ឋាភិបាល ប៉ុន្តែរាជរដ្ឋាភិបាលមានតួនាទី និងកាតព្វកិច្ចគិតគូរពីប្រយោជន៍របស់ប្រជាពលរដ្ឋ កម្មករនិយោជិត និងស្ថានភាពការងារនៅកម្ពុជា។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ពួកគេតែងតែនាំគ្នារំលេចចេញនូវកន្លែងណាដែលខ្សោយដែលរាជរដ្ឋាភិបាលបានធ្វើ ប៉ុន្ដែកន្លែងណាជាសមិទ្ធផលអនុវត្តបានល្អពួកគេមិនដែលរំលេចទេ។ សម្ដេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលខិតខំធ្វើ ដូចជាករណីឆ្នាំទៅស្រូវឡើងថ្លៃ ខិតខំដោះស្រាយជូនពលរដ្ឋបានល្អ តែក្រុមជ្រុលនិយមបែរជាទៅថតព្រលានយន្តហោះសៀមរាបថា អសមត្ថភាព អត់មានទេសចរ, ដល់ឆ្នាំនេះទេសចរមកលេងកម្សាន្តច្រើន ពួកគេមិនទៅថតទេសចរនៅសៀមរាប បែរជាទៅថតរឿងស្រូវម្ដង។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ជូនប្រជាពលរដ្ឋឱ្យជឿទុកចិត្តរឿងពាណិជ្ជកម្មជាមួយអាមេរិក រឿងដោះស្រាយការងារធ្វើជូនពលរដ្ឋដោយរាជរដ្ឋាភិបាលតែងតែគិតគូរ និងខិតខំការពារអត្ថប្រយោជន៍សម្រាប់បងប្អូនជានិច្ច។ សម្ដេចសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលប្រឈមការលំបាកខ្លះ ប៉ុន្តែមិនស្លាប់នោះទេ ផ្ទុយទៅវិញនឹងខិតខំពង្រឹងសក្ដានុពលធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា នាំចេញទៅអឺរ៉ុប ឬទៅបណ្ដាប្រទេសផ្សេងៗ ព្រោះបញ្ហាអ្វីក៏ដោយដែលមិនធ្វើឱ្យយើងស្លាប់ នឹងធ្វើឱ្យយើងរឹងមាំ៕ អត្ថបទ៖ វ៉ន ដារ៉ា

-
ព័ត៌មាន6 days agoរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អរគុណដល់អង្គការយូណេស្កូសម្រាប់កិច្ចសហប្រតិបត្តិការលើការងារវប្បធម៌ទាំងរូបី និងអរូបី
-
ព័ត៌មាន1 week agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន4 days agoក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន អញ្ជើញសំណេះសំណាលជាមួយសមាជិក-សមាជិកាបក្ស និងប្រកាសសមាសភាពក្រុមការងារចុះមូលដ្ឋានភូមិ ក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល័ង្ក
-
ព័ត៌មាន6 days agoសាធារណរដ្ឋឆែក មានបំណងផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាមួយកម្ពុជា ដើម្បីរំលឹកខួបការទូតលើកទី៧០
-
ព័ត៌មាន2 days agoសម្ដេចធិបតី៖កម្ពុជានឹងចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព» តាមការអញ្ញើញរបស់ប្រធានាធិបតី ដូណាល់ ត្រាំ
-
ព័ត៌មាន6 days agoខេត្តនៅភូមិភាគឦសាន ទទួលបានគម្រោងវិនិយោគចំនួន ២២ គម្រោង មានទុនសរុបជិត ៤០០ លានដុល្លារ
-
ព័ត៌មាន5 days agoការរាំងខ្ទប់ព្រំដែនកម្ពុជា-ថៃ រយៈពេលជាង៦ខែ ជំរុញឱ្យផលិតខ្មែរក្នុងស្រុកកើនឡើង