ព័ត៌មាន
វត្តសម្តេចនន្ទង៉ែត សែនជ័យសត្ថារាម ឃុំប្រស្នឹប ហៅវត្តក្រឡាញ់ចាស់ បញ្ចុះបឋមសិលាសាងសង់កុដិថ្មី ដើម្បីបំរើដល់វិស័យព្រះពុទ្ធិសាសនា
កំពង់ឆ្នាំង៖ កុដិថ្មីសម្រាប់ព្រះសង្ឃ នៅវត្តសម្តេចនន្ទង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាធ្វើការសាងសង់ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ឧកញ៉ាសិរីករុណាបទុមរតន៍អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងលោកជំទាវ សិរីកាញ្ចនពង្សធីមុត្តរាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ កែ សួនសុភី សសុខា លោកជំទាវ ចរណាភិរ័ក្ខសិរីសទ្ធា ទិត មាលា ញាណឡេង លោកជំទាវ សីលសទ្ធាភិរ័ក្ខសិរីទេពី ឡាយ ម៉ាលី និងមានការអញ្ជើញពីឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ លោក យិន សាវ៉េន អភិបាលរងខេត្ត និង លោក លោកស្រីអាជ្ញាធរដែនដី រួមនិងពុទ្ធបរិស័ទផងដែរ ។
ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះចៅអធិការវត្តសម្តេចនន្ទ ង៉ែត សែនជ័យសត្ថារាមបានមានសង្ឃដីកាបញ្ជាក់ថា៖ កុដិថ្មីដែលបានបញ្ចុះបឋមសិលាសាងសង់នាពេលនេះ មានទទឹងមុខ ១៦,៩ម៉ែត្រ បណ្តោយ១៤,៩ម៉ែត្រ ។ ដែលកើតចេញពីសទ្ធាជ្រះថ្លា ពីសំណាក់ប្រជាពុទ្ធបរិស័ទគ្រប់ទិសទី រួមនិងសប្បុរសជនជិតឆ្ងាយ បានចូលរួមសទ្ធាដើម្បីកសាងកុដិថ្មីសម្រាប់ព្រះសង្ឃគង់នៅ។ កុដិថ្មីនេះនិងបានសាសង់ទៅតាមគម្រោងប្លង់ស្ថាបត្យកម្ម ដែលរំលេចនូវក្បូរក្បាច់រចនា រក្សាបាននូវកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តដែលមានជាយូណាស់មកហើយ ។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ដោយគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានធ្វើឱប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់ ទាំងវិស័យពុទ្ធចក្រនិងអណាចក្រ ទាំងនៅទីប្រជុំជន និង តំបន់ដាច់ស្រយ៉ាល។ លោកបានថ្លែងកោតសរសើរ និងអរគុណដល់គណៈកម្មការវត្ត ព្រះសង្ឃ សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ដែលរួបរួមសាមគ្គីគ្នាកសាងបានសមិទ្ធផលជាច្រើននៅក្នុងទីអារ៉ាម ដែលមានសប្បុរសជនជិតឆ្ងាយបានរួមគ្នាបរិច្ចាគធនធាន ដើម្បីអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ទុកជាទីគោរពសក្ការៈរបស់ពុទ្ធសាសនិកទូទៅ។ កុដិថ្មីដែលធ្វើពិធីបញ្ចុះបឋមសិលាសាងសង់នាពេលនេះជាសមិទ្ធផលថ្មីមួយបន្ថែម ក្នុងចំណោមសមិទ្ធផលជាច្រើនទៀត ដែលកំពុងរីកដុះដាលនៅក្នុងវត្តសម្តេចនន្ទង៉ែតសែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ ក្រោមការដឹកនាំគ្រប់គ្រងពីសំណាក់ព្រះសិរីមង្គលមុនី ម៉ុច សៅលី ជាព្រះចៅអធិការវត្ត ។ សមិទ្ធផលថ្មីនេះ មិនត្រឹមតែបានបង្ហាញពីការអភិវឌ្ឍន៍នៅក្នុងវត្តនេះតែប៉ុណ្ណោះទេ ប៉ុន្តែបានឆ្លុះបញ្ជាំងឱ្យរីកចម្រើនវិស័យព្រះពុទ្ធសាសនានៅក្នុងខេត្តកំពង់ឆ្នាំង ក្រោមដំបូលនៃសុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅក្នុងនីតិកាលទី៧នៃរដ្ឋសភា៕ កាំង ហុងវាស្នា








-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ