ព័ត៌មាន
ក្រសួងកសិកម្មបាននឹងកំពុងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍវិស័យកសិកម្មស្របតាមយុទ្ធសាស្ត្របញ្ចកោណ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន នឹងកំពុងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមយុទ្ធសាស្រ្តបញ្ចោកោណដំណាក់កាលទី១ ។
ឯកឧត្តម ទិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ដើម្បីបំពេញតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងខិតខំប្រឹងប្រែងជំរុញអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ជាពិសេសកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ សំដៅជំរុញការអភិវឌ្ឍវិស័យកសិ កម្ម ដែលរួមមានការលើកស្ទួយវិស័យផលិតកម្ម ការរកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រី កសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ដូច្នេះ ក្នុងពិធីអបអរទិវាភពផែនដី ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការគ្រប់គ្រងធនធានជលផលទឹកសាបប្រកបដោយនិរន្តរភាព» ដោយមានការចូលរួមពីឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា និងដៃគូពាក់ព័ន្ធនានា។
ឯកឧត្តម ទិត ទីណា បានឱ្យដឹងថា លទ្ធផលក្នុងបណ្តាឆ្នាំកន្លងទៅ កម្ពុជា មិនត្រឹមតែអាចធានាបាន នូវសន្តិសុខស្បៀងពេញលេញសម្រាប់ប្រជាជនទូទាំងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផលិតបានលើសពី តម្រូវការ និងបាននាំចេញផលិតផលកសិកម្ម ដោយបានមកវិញនូវចំណូលជារូបិយប័ណ្ណអន្តរជាតិ។
ឯកឧត្តម បានបន្តទៀតថា សម្រាប់ការប្រារព្ធទិវាភពផែនដីនាថ្ងៃនេះ បង្ហាញនូវការប្តេជ្ញាចិត្តរបស់ប្រ ជាជនកម្ពុជាក្នុងការទទួលខុសត្រូវការពារភពផែនដី ឱ្យមានផាសុកភាព និងមាននិរន្តរភាពធានាបាននូវការទ្រទ្រង់ជីវិតមនុស្សជាតិ និងជីវៈចម្រុះ នាពេលបច្ចុប្បន្នក៏ដូចជាទៅអនាគត។
ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់ (Igor driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេលជាង២០ឆ្នាំហើយ ដែលសហភាពអឺរ៉ុបតែងតែគាំទ្រដល់ក្រសួងកសិកម្ម និងរដ្ឋ បាលជលផល ដើម្បីចូលរួមលើកស្ទួយវិស័យជលផលនៅក្នុងប្រទេសកម្ពុជាប្រកបដោយចីរភាព។
គួរបញ្ជាក់ដែរថា ទិវាភពផែនដី ស្តីពី «ការគ្រប់គ្រងធនធានជលផលទឹកសាបប្រកបដោយចីរភាព» រៀបចំឡើងដើម្បីបង្ហាញ នូវការគាំទ្រផ្នែកបច្ចេកទេសរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ និងលទ្ធផលនៃការអនុវត្តកម្មវិធីដោយរដ្ឋបាលជលផលនិងខណ្ឌបាលជលផល ព្រមទាំងការចូលរួមអនុវត្តដោយសហគមន៍៕ អត្ថបទ៖ ទូច សោភ័ណ
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា