ព័ត៌មាន
សម្ដេចធិបតី៖ ជាង៤០ឆ្នាំមកនេះ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យទាំងរាជធានីភ្នំពេញ និងខេត្ត
ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៤១ ប្រវែងសរុបជាង ២០០គ.ម នៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះកម្ពុជាបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ហើយមិនមែនរីកចម្រើនតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្ដែបានរីកចម្រើននៅគ្រប់បណ្ដារាជធានី-ខេត្ត ដែលមានទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ និងជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារជាងមុន។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ការរៀបចំបណ្តាញផ្លូវនានានៅតាមបណ្ដាខេត្ត គជាការតភ្ជាប់បណ្ដាញសេដ្ឋកិច្ចកម្ពុជាទៅដល់មូលដ្ឋាន ដូចទៅនឹងសរសៃឈាមរបស់មនុស្ស គឺត្រូវតែរត់ទៅគ្រប់កោសិកា ទើបរាងកាយរឹងមាំល្អ។ ដូច្នេះការអភិវឌ្ឍសេដ្ឋកិច្ច មិនមែនអភិវឌ្ឍតែនៅភ្នំពេញនោះទេ គឺត្រូវតែអភិវឌ្ឍនៅគ្រប់ខេត្ត។ សម្ដេចថ្លែងថា កិច្ចអភិវឌ្ឍរបស់កម្ពុជាមិនមែនធ្វើតែនៅភ្នំពេញនោះទេ បច្ចុប្បន្នបានពង្រាយនៅពាសពេញផ្ទៃប្រទេស។
សូមជម្រាបថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។ ជាពិសេសតាមរយៈគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗរហូតដល់អាណ្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ ដោយគិតគូរសំខាន់លើការអភិវឌ្ឍរីកចម្រើនដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕
អត្ថបទ៖ វ៉ន ដារ៉ា









-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា