ព័ត៌មាន
អាជ្ញាធរជាតិដោះស្រាយក្រៅប្រព័ន្ធតុលាការ និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជាចុះផ្សព្វផ្សាយយន្តការដោះស្រាយក្រៅប្រព័ន្ធតុលាការ
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា រួមនិងស្ថាប័នដៃគូ នៅព្រឹកថ្ងៃទី២៩ ខែមេសានេះ បានបើកសិក្ខាសាលារួមគ្នា ស្តីពី «ការ ដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា តាមយន្តការផ្សះផ្សា» ដែលជាប្រធានបទមួយមានសារៈសំខាន់ និងជាការចូលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងពីការការពារកម្មសិទ្ធិបញ្ញា ប្រឆាំងការរំលោភកម្មសិទ្ធិបញ្ញា សំដៅកសាងសង្គមមួយឱ្យមានជំនឿទុកចិត្ត និងគោរពកម្មសិទ្ធិបញ្ញា។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានឱ្យដឹងថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងសំខាន់ គឺដើម្បីផ្សព្វផ្សាយ និងបញ្ច្រាបការយល់ដឹងដល់សាធារណជន អ្នកអនុវត្តច្បាប់ និងអ្នកសិក្សាស្រាវជ្រាវឱ្យបានយល់កាន់តែច្បាស់អំពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលនឹងផ្តោតជាសំខាន់លើការកែទម្រង់ប្រព័ន្ធដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសតាមរយៈការបង្កើតឱ្យមាននូវស្ថាប័នថ្មី មួយឈ្មោះថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ជាមួយនេះ សិក្ខាសាលានេះ ក៏ដើម្បីបង្ហាញពីយន្តការនៃការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា ដោយផ្អែកតាមច្បាប់កម្ពុជា ពិសេសការដោះស្រាយវិវាទកម្មសិទ្ធិបញ្ញា នៅក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការមួយដែលមានលក្ខណៈពិសេសដោយឡែកពីការដោះស្រាយតាមរយៈតុលាការ ។

ថ្លែងក្នុងសិក្ខាសាលានោះដែរលោក កង តារាវុធ ប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា បានឲ្យដឹងថា កន្លងទៅក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានយន្តការនៃការសម្របសម្រួលរវាងគូភាគីមានវិវាទកម្មសិទ្ធិបញ្ញា ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះ មានយន្តការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ដូចនេះ ឯកឧត្តម សូមឱ្យមានការភ្ជាប់យន្តការផ្សះផ្សារ សម្របសម្រួល ក្នុងករណីដែលក្រសួងពាក់ព័ន្ធដោះស្រាយមិនបានទេ សូមកុំទាន់ដាក់ចូលទៅកាន់យន្តការតុលាការ គឺសូមជួយផ្តល់យោបល់ទៅគូភាគីដែលមានវិវាទ អាចយកវិវាទមកដោះស្រាយនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមុនសិន។
ដោយសារកន្លងទៅ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយស្ថាប័នជាច្រើនរួចមកហើយ ដូចនេះ ឯកឧត្តម កង តារាវុធ សង្ឃឹមថា ជាទស្សនវែងឆ្ងាយទៅមុខ ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្ត និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងស្ថាប័នពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាផ្សេងទៀត ក៏អាចមានការចុះអនុស្សរណៈយោគយល់គ្នាជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីជួយដោះស្រាយវិវាទកម្មសិទ្ធបញ្ញាឱ្យបានឆាប់ តាមយន្តការផ្សះផ្សារ។

តាមរបាយការណ៍ បានឱ្យដឹងថា បើគិតត្រឹមថ្ងៃទី២៥ ខែមេសានេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ សរុបចំនួន ៨០២ សំណុំរឿង។ ជាលទ្ធផល អាជ្ញាធរជាតិ បានចាត់ការសំណុំរឿង សរុបចំនួន ៣៣១សំណុំរឿង ក្នុងនោះ ១៦៧ សំណុំរឿង បានបញ្ចប់ដោយមានការព្រមព្រៀងរបស់គូភាគី, ១១៥សំណុំរឿង ត្រូវបានបិទបញ្ចប់ ដោយសារភាគីបដិសេធ មិនចូលរួមជាដើម និង ៤៩សំណុំរឿង ត្រូវបានលើកចោល ដោយសារមិនស្ថិតក្នុងសមត្ថកិច្ចរបស់អាជ្ញាធរជាតិ៕ អត្ថបទ៖ បាន ចក់


-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា