ព័ត៌មាន
ឧត្តមនាវីឯក ទៀ សុខា ជួបពិភាក្សាជាមួយប្រធានប្រតិភូបេសកកម្មនាវាជើងទឹករុស្ស៊ីក្នុងអំឡុងពេលចូល សំចតនៅដែនទឹកកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកវរនាវីឯក Alejsei ANTSIFEROV ប្រធានប្រតិភូបេសកកម្មនាវាជើងទឹករុស្ស៊ី នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។
សូមបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ នាវាចម្បាំងកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ចំនួនបីគ្រឿង មាននាវិកសរុបចំនួន២៦២នាក់ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេលបួនថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ កងនាវាទាំងបីគ្រឿងដឹកនាំ ដោយវរនាវីឯក ALEKSEI ANTSIFEROV នាយសេនាធិការ នៃផ្នែកនាវានៅលើផ្ទៃទឹក កងនាវាប៉ាស៊ីហ្វិក នៃសហព័ន្ធរុស្ស៊ី ។
ក្នុងកំឡុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូនាវាចូលជួបសំដែងការគួរសមជាមួយអភិបាលខេត្ត ព្រះសីហនុ, មេបញ្ជាការមូលដ្ឋានសមុទ្ររាម, មេបញ្ជាការកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និង មានការលេងកីឡាជាមិត្តភាពបាល់ទះ និងបាល់ទាត់ រវាងនាវិកកងទ័ពជើងទឹកសហព័ន្ធរុស្ស៊ី ជាមួយនាវិក កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមផងដែរ៕
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា