ព័ត៌មាន
កម្ពុជាចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចំនួន ៥១ ពាន់នាក់ហើយ គិតត្រឹមថ្ងៃទី២៥ ខែមេសា
ភ្នំពេញ ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ទទួលបានការចុះ ឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល បានចំនួនជាង៥១ ពាន់នាក់ ដោយបានកំពុងកើនកើនឡើងជាបន្តបន្ទាប់ ដែលជា ទិន្នន័យដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងគោលដៅថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់ និងអាចឈានទៅក្នុងប្រព័ន្ធ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) លើកឡើងនៅក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាល ឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅខេត្តកំពង់ស្ពឺ ថ្ងៃទី២៨ ខែ មេសា ឆ្នាំ២០២៥ នេះថា ជុំវិញសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ រារដ្ឋាភិបាលបានចាត់ទុកជាការងារអាទិភាពមួយ នៅក្នុងចំណោមវិស័យអាទិភាពផ្សេងៗ ដោយបានដាក់ចេញនូវវិធានការដ៏មុតស្រួច ជាបន្តបន្ទាប់ ដែលជាការគាំទ្រដោយផ្ទាល់ និងដោយប្រយោលដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខមាលភាព និងជីវភាព រស់នៅរបស់បងប្អូន តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ។
ឯកឧត្តមរដ្ឋមន្រ្តី បន្តថា សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ ក្នុងការ អនុវត្តកិច្ចការនេះឱ្យបានជោគជ័យនៅក្នុងអាណត្តិថ្មីនេះ ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យ រីកធំធាត់ និងអាចឈានទៅក្នុងប្រព័ន្ធ ជាក់ស្តែងមកដល់ពេលនេះ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានកំពុងទទួលការចុះឈ្មោះមានកំណើនកើនឡើងជាបន្តបន្ទាប់។
ចំណែកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ នាមថ្លែងនូវការសប្បាយចិត្តយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាល ដែលបានគិតគូរយកចិត្តទុក ដាក់ដល់ពួកគាត់ ដែលកំពុងរកស៊ីទទួលទានជាលក្ខណៈគ្រួសារ ឬហៅថាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នេះជាការចូលរួមកែលម្អជីវភាព ប្រជាជន តាមរយៈការលើកកម្ពស់គាំពារ និងការលើកកម្ពស់សមត្ថភាព ផលិតភាព ដើម្បីចូលរួមដល់ការអភិវឌ្ឍន៍អាជីវកម្ម និងមុខ របររបស់ប្រជាជនឱ្យកាន់តែរីកចម្រើន តាមរយៈនេះ, ពួកគាត់ក៏បានប្តេជ្ញាចិត្ត ក្នុងការចូលរួមចុះឈ្មោះផងដែរ។
សូមបញ្ជាក់ថា ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាមរយៈកម្មវិធី ទូរសព្ទដៃ (CAM-IEapp) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេសរួមមាន៖ ធនាគារវីង, ធនាគារ អេស៊ីលីដា, ធនាគារ ABA, ធនាគារSME, និង ធនាគារ ARDB ដោយការចុះឈ្មោះនេះ មិនមានការបង់កម្រៃសេវានោះឡើយ៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា