ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បន្តធ្វើបាឋកថា លើភាពជាអ្នកដឹកនាំស្តីពី «វិធីសាស្រ្តនៃការគិតពិចារណា តាមបែបសម្ភារៈនិយមវិចារវិទ្យា ឈរលើមូលដ្ឋានបែបវិទ្យាសាស្រ្ត»
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៣៧៨នាក់, នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។

នៅក្នុងវគ្គនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញពីចក្ខុវិស័យផ្ទាល់ខ្លួនរបស់ ឯកឧត្តមដែលចង់ផ្តល់ឱកាសឱ្យមន្រ្តីសុខាភិបាលទាំងអស់ ខិតខំហ្វឹកហាត់ខ្លួនឱ្យក្លាយជាអ្នកដឹកនាំឆ្នើម ហើយចូលរួមជួយជំរុញវិស័យសុខាភិបាល ឱ្យរីកចំរើនបានកាន់តែឆាប់រហ័ស។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ជំរុញឱ្យ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជួយបង្ហាត់បង្ហាញដល់មន្ត្រីក្រោមឱវាទសំដៅផ្តល់ឱកាសប្រើប្រាស់ភាពជាអ្នកដឹកនាំដល់មន្រ្តីនៅគ្រប់ខ្សែសង្វាក់នៃប្រពន្ធ័សុខាភិបាល។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបន្តលើកយកវិធីសាស្រ្តនៃការគិតពិចារណា តាមបែបសម្ភារៈនិយមវិចារវិទ្យាបែបវិទ្យាសាស្រ្តដោយផ្តោតលើ “ភាពដោយឡែក”និង “ភាពរួម” របស់អង្គវត្ថុ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកជាឧទាហរណ៍ បង្ហាញពីការប្រើប្រាស់ ភាពដោយឡែក និងភាពរួម ឱ្យបានយល់ពីតថភាពការងារ តថភាពសង្គម នៃបណ្តាប្រទេសផ្សេងៗ។ គោលគំនិត “ភាពរួម និងភាពដោយឡែក” នេះក៍អាចយកទៅប្រើប្រាស់នៅក្នុងការវិភាគបញ្ហា ដើម្បីជួយឱ្យយើងយល់ពីបញ្ហាបានកាន់តែគ្រប់ជ្រុងជ្រោយ។
ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញចែករំលែកបទពិសោធន៍ ស្តីពីការគ្រប់គ្រងដើម្បីសុវត្ថិភាពការសម្រាល និងការសង្គ្រោះទារក នៅថ្នាក់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តពោធិ៍សាត់៕ អត្ថបទ រដ្ឋា







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា