ព័ត៌មាន
សម្រាស់មួយចំនួនធំ ត្រូវបានអនុញាតិអោយម្ចាស់ហ៊ុំព័ទ្ធយកត្រីវិញ នាំអោយប្រជានេសាទថា អត់ត្រីនេសាទ
កំពង់ឆ្នាំង៖ ប្រជានេសាទនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ប្រជានេសាទលក្ខណៈគ្រួសារ បានត្អូញត្អែរថា ត្រីនៅក្នុងទន្លេសាប ដូចជាបាត់ទៅវិញ ក្រោយកម្លាំងកងទ័ព បានអនុញាតិអោយពួកអ្នកដាក់សម្រាស់ហ៊ុំសម្រាស់វិញ។ ការហ៊ុំព័ទ្ធយកត្រីនៅថ្ងៃនេះ មាននៅស្ទើគ្រប់កន្លែង ដូចជាស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគីរី ដោយមិនមានការហាមឃាត់ឡើយ។
ប្រជានេសាទលក្ខណៈគ្រួសារ ដែលកំពុងដាក់មងចងសន្ទូចបានប្រាប់ថា៖ ក្រោយពីកម្លាំងកងទ័ពបានចុះមកបង្ក្រាបបទល្មើសមួយរយៈ ឃើញថាការនេសាទដោយការរាយមងចងសន្ទូច ត្រូវត្រីគ្រាន់បើ ស្រាប់តែរយៈពេលជិត១ខែកន្លងមកនេះ គេអោយម្ចាស់សម្រាស់មានសិទ្ធិហ៊ុំសម្រាស់យកត្រីវិញ នាំអោយប្រជានេសាទមិនអាចរកត្រីបានដូចមុនឡើយ និងប្រជានេសាទលក្ខណៈគ្រួសារមួយចំនួនក៏មិនឃើញមកនេសាទដែរ។
ដោយឡែកបើតាមប្រភពព័ត៌មានពីកម្លាំងកងទ័ពបានអោយដឹងថា៖ ពាក់ព័ន្ធនឹងបទល្មើសសម្រាស់នេះ ថ្នាក់លើបានអនុញាតិអោយហ៊ុំត្រឹម៤០ម៉ែត្រការ៉េចុះក្រោម និងត្រូវធ្វើលិខិតស្នើសុំ ត្រូវរើមែកឈើដែលដាក់សម្រាស់នោះឡើងលើគោក ទុកសម្រាប់បំផ្លាញចោល មិនអោយដាក់ចូលទន្លេវិញឡើយ។ រាល់ថ្ងៃ កម្លាំងកងទ័ពក៏បាន និងកំពុងចុះបង្ក្រាបបទល្មើសនេសាទគ្រប់ប្រភេទជារៀងរាល់ថ្ងៃដែរ មិនអោយជនល្មើសមានឱកាសដូចមុនឡើយ។
គួរបញ្ជាក់ថា៖ ការអនុញាតិអោយហ៊ុំសម្រាស់ត្រឹម៤០ម៉ែត្រការ៉េចុះក្រោមនេះ មានការរិះគន់ពីប្រជាពលរដ្ឋច្រើន ដោយពួកគាត់ថាបើបិទ គឺបិទអោយជិតកុំអោយមានការហ៊ុំសម្រាស់ ព្រោះពេលហ៊ុំសម្រាស់នោះ មិនមានសម្រាស់ណាទំហំ៤០ម៉ែត្រការ៉េចុះនោះទេ មានតែជាង១០០ម៉ែត្រការ៉េឡើងទៅ។ ដោយឡែកមែកឈើដែលគេយកដាក់ជាសម្រាស់នោះ មិនមានមែកឈើនៅចំណុចសម្រាស់ណាមួយបានយកឡើងមកលើគោក សម្រាប់ដុតបំផ្លាញចោលនោះឡើយ។ ការអនុញាតិអោយហ៊ុំបែបនេះ នាំអោយម្ចាសើសម្រាស់ទាំងអស់ មានឱកាសបន្តដាក់បទល្មើសសម្រាស់ជាថ្មី និងអ្នកដែលទទួលផល គឺឈ្មួញអោយម្ចាស់សម្រាស់ខ្ចីលុយ និងបានទិញត្រីពីម្ចាស់សម្រាស់វិញតែ៥ទៅ៦នាក់នោះប៉ុណ្ណោះ៕ កាំង ហុងវាស្នា









-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា