ព័ត៌មាន
ព្រះធម្មវនវាសី ចន្ទមុនី និងអភិបាលខេត្ត បាននិមន្ត និងអញ្ជើញទស្សនាសមុច្ច័យដែលមានដាក់តាំងក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតី វត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងក្រុមការងារ បាននិមន្តនិងអញ្ជើញទស្សនានូវរាល់សមុច្ច័យដែលមានដាក់តាំងបង្ហាញក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង, ព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ។

សារមន្ទីរខេត្តកំពង់ឆ្នាំង គឺជាមណ្ឌលប្រមូលផ្តុំបុរាណវត្ថុជាច្រើន ចាប់ពីសម័យបុរេប្រវត្តិសាស្រ្ត រហូតដល់សម័យបច្ចុប្បន្ន ដែលបានមកពីបុរាណដ្ឋាន និងរមណីយដ្ឋានប្រាសាទនានាក្នុងខេត្តកំពង់ឆ្នាំង។
សូមជម្រាបថា សារមន្ទីរខេត្តកំពង់ឆ្នាំង ជាតួអាគារមួយខ្នងលាបពណ៌ក្រហម ដែលសង់ជាទម្រង់មានកំពូលបុស្បុក លំអក្បាច់ ដោយចម្លងតាមលំនាំតួកណ្ដាល របស់សារមន្ទីរជាតិកម្ពុជា(ភ្នំពេញ)។

សារមន្ទីរនេះសាងសង់ឡើងចាប់តាំងពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៧ នៅក្នុងដីឡូតិ៍របស់មន្ទីរវប្បធម៌ខេត្តដែលស្ថិតនៅចំពីមុខសួនទឹក ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជាប់ផ្លូវជាតិលេខ៥ ក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង៕ អត្ថបទ រដ្ឋា



-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា