ព័ត៌មាន
ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាប់ផ្តើមកាយដីដែលចាក់ចូលទន្លេចេញវិញហើយនៅថ្ងៃនេះ
កំពង់ឆ្នាំង៖ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ បានសុខចិត្តកាយដីដែលខ្លួនបានចាក់កាលពីជាង១ខែមុន ចេញពីចំណុចភូមិទី១ សង្កាត់ខ្សាម និងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយប្រើគ្រឿងចក្រអេស្កាវ៉ាទ័រ១គ្រឿង និងឡានដឹកដី២គ្រឿង។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោក អឿ សារឿន ប្រធានមន្ទីរធនធានទឹក នៅវេលាម៉ោង១និង១៥នាទីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។
សូមបញ្ជាក់ថា ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាក់ដីចូលចំណុចខាងលើ ចូលជ្រៅទៅក្នុងទន្លេសាបប្រមាណ៧០ម៉ែត្រ។ បន្ទាប់មកក្រុមការងារក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប រួមនិងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានកំណត់អោយកាយចេញពីចំណុចខាងលើអោយអស់ពីទន្លេសាបវិញ។ ការចាក់ដីចូលទន្លេសាបបែបនេះ គឺបានធ្វើផ្ទុយទៅនឹងច្បាប់ស្តីពីការគ្រប់គ្រងទឹកក្នុងព្រះរាជាណាចក្តកម្ពុជា ត្រង់មាត្រា១២ និងមាត្រា៣៦ ៕ កាំង ហុងវាស្នា
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា