ព័ត៌មាន
កិច្ចប្រជុំស្តីពី «វឌ្ឍនភាពនៃគម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលកម្ពុជា»
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានទទួលជួបនិងពិភាក្សា លើរបាយការណ៍វឌ្ឍនភាព នៃគម្រោងមន្ទីរពេទ្យសាកលវិទ្យាល័យ របស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល។
ក្នុងជំនួបនេះដែរ ក៏បានពិភាក្សាបន្ថែម និងបានស្នើសុំអនុសាសន៍ជាគន្លឹះពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី អំពីចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ ព្រមទាំងកិច្ចការគិតគូរៀបចំរចនាសម្ព័ន្ធនៃមន្ទីរពេទ្យ ពិសេសសំដៅលើធនធានមនុស្ស និងកម្រិតនៃភាពជាអ្នកដឹកនាំគម្រូ រួមទាំងការស្វែងរកដៃគូរអភិវឌ្ឍ វិស័យមន្ទីរពេទ្យ ដែលនឹងចូលមករួមចំណែកជួយបង្ហាត់បង្រៀន ផ្ទៀងផ្ទាត់ និងវាយតម្លៃវឌ្ឍនភាពសំដៅសម្រេចបាន មន្ទីរពេទ្យសាកលវិទ្យាល័យកម្រិតស្តង់ដាសាកល នៅក្នុងប្រទេសកម្ពុជា។
សូមគូសបញ្ជាក់ផងដែរថា មន្ទីរពេទ្យសាកលវិទ្យាល័យដែលជាគម្រោងទី១ នៅក្នុងប្រទេសកម្ពុជា ក្រោមជំនួយគាំទ្រពីសាធារណរដ្ឋកូរ៉េ នឹងលេចរូបរាងឆាប់ៗខាងមុខនេះ នឹងចូលរួមចំណែកសំខាន់មួយបន្ថែមទៀត រួមជាមួយនឹងមន្ទីរពេទ្យជាតិទាំងអស់ ដូចជាមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យគន្ធបុប្ផា ជាដើម៕
អត្ថបទ រដ្ឋា




-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា