ព័ត៌មាន
សម្ដេចធិបតី៖ នៅថ្ងៃស្អែកនេះ ក្រុមការងាររាជរដ្ឋាភិបាលនឹងបន្តចរចាលើការធ្វើពាណិជ្ជកម្មជាមួយអាមេរិក
ក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា នៅថ្ងៃស្អែក គឺថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា នឹងបន្តធ្វើការចរចាម្ដងទៀតជាមួយអាមេរិកពាក់ព័ន្ធនឹងការធ្វើណាណិជុ្ជកម្មរវាងប្រទេសទាំងពីរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កន្លងទៅនេះ ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបប្រធានតំណាងពាណិជ្ជកម្មរបស់អាមេរិកម្ដងរួចហើយកាលពីថ្ងៃទី១៦ ខែមេសា ដែលនេះបានបញ្ជាក់យ៉ាងច្បាស់ពីការទទួលខុសត្រូវ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលចំពោះការចរចាលើបញ្ហាការធ្វើពាណិជ្ជកម្ម និងការអនុវត្តពន្ធដារថ្មីរបស់អាមេរិកចំពោះកម្ពុជា។
បើតាម ការបញ្ជាក់របស់ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មកដល់បច្ចុប្បន្នភាពការអនុវត្តការធ្វើពាណិជ្ជកម្មជាមួយប្រទសអាមេរិក មិនទាន់មានប្រទេសណាមួយបានចរចាបានត្រូវគ្នាលើអនុវត្តពន្ធថ្មី ជាមួយអាមេរិកនៅឡើយទេ ក្នុងចំណោមប្រទេសជិត ២០០ នៅលើពិភពលោក ពីព្រោះការចរចានេះ មានលក្ខណៈស្មុគស្មាញ។ ប៉ុន្ដែសម្រាប់កម្ពុជា សម្ដេចបានបញ្ជាក់ថា រាជរដ្ឋាបាលនឹងបន្តខិតខំ និងបានត្រៀមលក្ខណៈបន្តទៀត ដើម្បីធានាទៅដល់ការចរចា និងធានាចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការងាររបស់ប្រជាពលរដ្ឋកម្ពុជា៕








-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា