ព័ត៌មាន
ប្រធានគណៈកម្មាធិការរៀបចំបោះឆ្នោតខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋដល់អាយុនិង អ្នកមានឈ្មោះហើយសូមអញ្ជើញទៅចុះឈ្មោះនិងផ្ទៀងផ្ទាត់ឈ្មោះសារជាថ្មីនៅសាលាឃុំសង្កាត់
ស្វាយរៀង ៖ ប្រធានលេខាធិការដ្ឋានរៀបចំបោះឆ្នោតខេត្តស្វាយរៀងលោក សុខ សាគុណ នៅថ្ងៃទី១ ខែឧសភាឆ្នាំ ២០២៥ នេះបានអំពាវនាវដល់បងប្អូនពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៤ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ នឹងទៅចុះឈ្មោះបោះឆ្នោតចំពោះបងប្អូនពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត និងអ្នកទើបគ្រប់អាយុ១៨ឆ្នាំ អ្នកដែលខកខានមិនបានចុះឈ្មោះពីមុនមក អ្នកដែលផ្លាស់ទីលំនៅចូលមករស់នៅក្នុងឃុំសង្កាត់ថ្មី និងអញ្ជើញបងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយមិនទាន់ដែលបានធ្វើបច្ចុប្បន្នភាពក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំ ទៅធ្វើបច្ចុប្បន្នភាពទិន្នន័យជីវៈមាត្រថតរូបថ្មីនិងផ្ដិតស្នាម្រាមមេដៃសារជាថ្មីជាមួយក្រមចុះឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៥ នៅតាមសាលាឃុំសង្កាត់ដែលបងប្អូនរស់នៅដើម្បីបំពេញសិទ្ធិជាពលរដ្ឋ។ សំឡេង……
ដើម្បីធានាដល់ការចុះឈ្មោះនិងផ្ទៀងផ្ទាត់បញ្ជីឈ្មោះរបស់ពលរដ្ឋនៅក្នុងស្រុកក្រុងទាំង៨របស់ខេត្តក្នុងនាមលេខាធិការដ្ឋានបោះឆ្នោតខេត្ត លោកសុខសុគន្ធក៏បានអំពាវនាវដល់រដ្ឋបាលមូលដ្ឋានតំណាងគណបក្ស អង្គការសង្គមស៊ីវិលសូមជួយណែនាំនិងជំរុញដល់ពលរដ្ឋ ឱ្យទៅចុះឈ្មោះបោះឆ្នោតនិងផ្ទៀងផ្ទាត់បញ្ជីឈ្មោះឲ្យបានគ្រប់ៗគ្នាដើម្បីត្រៀមបំពេញកាតព្វកិច្ចជាពលរដ្ឋដែលមានសុជីវិតធម៌រួមរក្សាការពារសន្តិភាពឲ្យបានឋិតថេរជាអមតៈ ។






-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា