ព័ត៌មាន
នគរបាលខណ្ឌទួលគោកឃាត់ខ្លួនស្រ្តី២នាក់ ក្រោយប្រើហិង្សាដោយចេតនាលើស្រ្តីម្នាក់ទៀត
ភ្នំពេញ៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបងមូល,ប្រើដៃ និងបើករថយន្តម៉ាកRaptorដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្ដីបណ្ដាលឲ្យជនរងគ្រោះរបួសជាច្រើនកន្លែង និងខូចខាតរថយន្តមុខក្រោយទាំងស្រុង)។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល២៣និង៣០នាទីយប់ថ្ងៃទី០១ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅម្ដុំផ្សារសំណង់១២ តាមបណ្តោយផ្លូវលេខ២៦៥ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពពត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញស្រី្ដម្នាក់បើករថយន្តមួយគ្រឿងម៉ាក Toyata ព្រុសមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BF-8730 ធើ្វដំណើរតែម្នាក់ឯង ខណៈមកដល់ជិតកន្លែងកើតហេតុ ក៏មានរថយន្តម៉ាកFord មួយគ្រឿងពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 មកពីក្រោយបានបុកមួយទំហឹងពីក្រោយបណ្ដាលឲ្យរថយន្តព្រុសរេចង្កូតទៅបុក ផ្ទុបជាមួយកង់អាគុយនឹងដើរស្វាយ ទៅមិនលែងរួច ភ្លាមៗនោះគេបានឃើញមានបុរសម្នាក់ចុះពីលើរថយន្តFord រួចមានវ៉ៃស្រី្តផ្អើលពេញពេញរត់ចូលផ្ទះទៅអោយប្រជាពលរដ្ឋជួយ ។
សូមបញ្ជាក់ផងដែរ ក្នុងហេតុការណ៍នេះ បុរសម្នាក់ទៀតជាអ្នកបើកបររថយន្តម៉ាក់ ford ដែលបានដេញបុក និងវៃស្រ្តីរងគ្រោះ បច្ចុប្បន្នកំពុងគេចខ្លួន កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកនឹងមានវិធានការស្រាវជ្រាវដើម្បីឃាត់ខ្លួនបន្ត។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ







-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា