ព័ត៌មាន
មន្រ្ដីនាំពាក្យ៖ វិស័យធំៗចំនួនបីនៅកម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មជាង ៦ម៉ឺនកន្លែង
មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ប្រទេសកម្ពុជា កំពុងមានតម្រូវការកម្លាំងពលកម្មជាង ៦ម៉ឺន ៥ពាន់កន្លែង លើវិស័យឧស្សាហកម្មមានតម្រូវការចំនួនជិត ៥ ម៉ឺនកន្លែង, វិស័យកសិកម្ម ចំនួនជាង ១ម៉ឺន ២ពាន់កន្លែង និងវិស័យសេវាកម្ម មានតម្រូវការចំនួនជាង ៣ ពាន់កន្លែង។

ឯកឧត្តម ស៊ុន មេសា មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងប្រាប់ ប៊ីធីវី ឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែឧសភានេះថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក៏ដូចជាការផ្គត់ផ្គង់ និងផ្គូរផ្គងកម្លាំងពលកម្ម រវាងកម្មករ និយោជក និងនិយោជិត ដើម្បីឱ្យមានភាពប្រសើរឡើងបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិការរាជរដ្ឋាភិបាលកម្ពុជា មានផែនតូចៗចំនួន៥ ដែលស្របទៅតាមផែនការសកម្មភាពរបស់ក្រសួង មានដូចជា៖ ១.ពង្រីការប្រមូលព័ត៌មានជ្រើសរើសបុគ្គលិកគ្រប់ប្រភេទនៅទូទាំងប្រទេស ២. ពង្រីកការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារឱ្យកាន់តែផលផុស និងអ្នកស្វែងរកការងារតាមរយៈបណ្តាញសង្គមជាច្រើន ដូចជាហ្វេសប៊ុក និង TikTok ជាដើម និងមជ្ឈមណ្ឌលការងារចល័តផងដែរ។ ៣. ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានបង្កើនការចុះឈ្មោះដោយផ្ទាល់តាមមូលដ្ឋាន តាមប្រព័ន្ធឌីជីថល ដែលមានបញ្ជរសេវាការងារសាធារណៈចល័តរបស់ក្រសួងការងារ និងតាមរយៈកម្មវិធីទូរស័ព្ទដៃ។ ៤.ការបង្កើនការរៀបចំពិព័រណ៌ការងារ ដូចជាវេទិកាការងារ កិច្ចសម្ភាសន៍ការងារ ពិព័រណ៌ថ្នាក់ខេត្ត ថ្នាក់ជាតិ ដើម្បីបន្តផ្សព្វផ្សាយឱកាសការងារដោយផ្ទាល់នៅកន្លែង ហើយចុះឈ្មោះអ្នកស្វែងរកការងារធ្វើដើម្បីបង្កើនផលិតភាពនៅក្នុងការអាចទទួលបានការងារធ្វើកាន់តែឆាប់រហ័ស និងទី៥. ពង្រីកការផ្តល់សេវាប្រឹក្សាយោបល់ការងារ និងអាជីពដល់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ ដើម្បីជួយឱ្យពួកគាត់ទទួលបានការងារឆាប់រហ័ស។

លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានឲ្យដឹងដែរថា បច្ចុប្បន្ននេះ សម្រាប់វិស័យឧស្សាហកម្មកាត់ដេរ និយាយចំពោះតែខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ គឺមានតម្រូវការកម្លាំងពលកម្មជាច្រើនរហូតចំនួនជាង ៣ម៉ឺនកន្លែង ដោយសារតែកម្ពុជាទទួលគម្រោងវិនិយោគថ្មីៗជាច្រើនបន្ថែម និងត្រូវបានអនុម័តផងដែររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ។

យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈ ៤ខែ ឆ្នាំ២០២៥នេះ វិស័យវាយនភណ្ឌកាត់ដេរ និងផលិតផលធ្វើដំណើរ ក៏កំពុងត្រូវការកម្លាំងពលកម្មចំនួនជាង ៣ម៉ឺន ៦ពាន់កន្លែងផងដែរ ដែលក្នុងនោះ ខេត្តកំពង់ឆ្នាំង ចំនួនជាង ៩ ៤០០កន្លែង, ខេត្តកំពង់ស្ពឺជាង ៧ ៨០០កន្លែង, ខេត្តកណ្តាលជាង ៦ពាន់កន្លែង, ភ្នំពេញជាង ៦ពាន់កន្លែង, តាកែវជិត ៣ពាន់កន្លែង, កំពង់ចាមជាង ២ ៤០០កន្លែង និងខេត្តស្វាយរៀងមានតម្រូវការជាង ១ ៧០០កន្លែង៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា