ព័ត៌មាន
ឯកឧត្ដម ឃួង ស្រេង ពិនិត្យការជួសជួលច្រាំងទន្លេ និងស្ថាបនាបន្ទប់ទឹក ៣៧បន្ទប់បន្ថែមទៀតនៅតំបន់មាត់ទន្លេ
ផ្លូវថ្មើរជើង (Walk Street) ទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំងពីប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២លើពិភពលោកឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។ ដើម្បីធ្វើឱ្យកាន់តែប្រសើរមួយកម្រិតថែមទៀត សំរាប់ផ្លូវថ្មើរជើង(Walk Street)នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែងមានជិត៤០បន្ទប់បន្ថែមទៀត ជាមួយនិងពិនិត្យការជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរ។

ដើម្បីឱ្យគម្រោងនេះដំណើរការទៅបានរលូន ស្របតាមស្តង់ដាបច្ចេកទេស នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រី និងមន្ទីរជំនាញ ព្រមទាំងអាជ្ញាធរមូលដ្ឋានចុះពិនិត្យមើលការដ្ឋាននេះ ដែលមានទីតាំងស្ថិតនៅចំណុចរូបសំណាកតេជោមាស និងតេជោយ៉ត ស្ថិតក្នុងខណ្ឌដូនពេញ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា តាមការណែនាំពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកអនាម័យនៅចំណុចខាងលើនេះចំនួន ៣៧បន្ទប់ ក្នុងនោះរួមមាន បន្ទប់ទឹកសំរាប់បុរសចំនួន ២២បន្ទប់(បន្ទប់អង្គុយបត់ជើង១០បន្ទប់ និងបង្គន់ឈរចំនួន១២បន្ទប់) បន្ទប់ទឹកសំរាប់ស្ត្រីចំនួន ១៤បន្ទប់ និងបន្ទប់សំរាប់ជនពិកាចំនួន ១បន្ទប់។ ចំណែកការដ្ឋានជួសជុលច្រាំងទន្លេវិញ បាននិងកំពុងជួសជុលឡើងវិញប្រវែង ១៧២ម៉ែត្រ ជម្រាលប្រវែង ២២ម៉ែត្រ។ ចំពោះគម្រោងទាំង២នេះ សំរាប់ច្រាំងទន្លេនឹងត្រូវប្រើប្រាស់ពេលវេលានៃការសាង់សង់ចំនួន១ខែ។ចំណែកបង្គន់អនាម័យនឹងត្រូវប្រើប្រាស់រយៈពេលចំនួន៣ខែក្នុងការសាងសង់។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា គម្រោងខាងលើនេះធ្វើឡើង ដើម្បីទទួលភ្ញៀវមកកម្សាន្តផ្លូវថ្មើរជើង(Walk Street) និងទទួលព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។

ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនៃការចុះពិនិត្យនោះបានធ្វើការណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញសាងសង់បន្ទប់ទឹកឱ្យមានខ្យល់អាកាស និងពន្លឺគ្រប់គ្រាន់ ដើម្បីសុខមាលភាពប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ ដែលមកកម្សាន្តនៅតំបន់នោះ៕






-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS3 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា2 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន6 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន7 days agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ