ព័ត៌មាន
ឯកឧត្តម ឈាង រ៉ា អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារ ទីស្តីការក្រសួងសុខាភិបាល
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាបើកការដ្ឋាន និងបុកគ្រឹះសាងសង់អគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី សេចក្តីសុខចំរុងចម្រើន។
ចំពោះអគាររដ្ឋបាល នៃទីស្តីការក្រសួងសុខាភិបាល បើកការដ្ឋានសាងសង់នាពេលនេះ មានកំពស់១១ ជាន់ និងដំបូលទែរ៉ាស់ ដែលមានប្រវែងបណ្តាល ៤៤.៦០ ម៉ែត្រ និងទទឹង ២២.៤៤ម៉ែត្រ។ អគារនេះនឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងការរីកចម្រើនឥតឈប់ឈរក្នុងវិស័យសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងការធ្វើបដិវត្តន៍កម្មសុខាភិបាលឌីជីថល ជាពិសេសនឹងផ្តល់ភាពងាយស្រួលដល់ក្នុងការបម្រើសេវាផ្នែករដ្ឋបាលជូនប្រជាពលរដ្ឋ។
សូមរំលេចឡើងវិញថា តាមរយៈសមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងឆ្នាំបន្ត ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានថ្លែងអារម្ភកថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ចក្ខុវិស័យ វែងឆ្ងាយ ស្មារតីបុរេសកម្ម និងភាពស្វាហាប់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការដឹកនាំ អនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយបន្តរក្សាគង់វង្ស នូវសន្តិភាព ដែលមានគុណតម្លៃជាសកល ស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់ សង្គម ដែលជាមូលដ្ឋានគ្រឹះ នៃការសម្រេចបាននូវវឌ្ឍនភាពថ្មីៗ ក្នុងការបន្តអភិវឌ្ឍសង្គម- សេដ្ឋកិច្ច រួមទាំងវឌ្ឍនភាពនៃវិស័យសុខាភិបាលឆ្នាំ២០២៤។ របាយការណ៍សមិទ្ធផលសុខាភិបាល ឆ្នាំ២០២៤ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការផ្តល់សេវាអប់រំលើកកម្ពស់សុខភាព សេវាបង្ការ ព្យាបាលថែទាំ និងអន្តរាគមន៍ សុខភាពសាធារណៈ ដែលគុណភាពត្រូវបានកែលម្អជាប្រចាំ ខណៈដែលសូចនាករសមិទ្ធកម្មស្នូលនៃការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងកំពុងស្ថិតលើមាគ៌ាវឌ្ឍនភាពរឹងមាំឆ្ពោះទៅសម្រេចគោលដៅជាតិ និងគោលដៅសកល ដូចជាការលុបបំបាត់ជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ នេះ ការបញ្ចប់ការឆ្លងមេរោគអេដស៍ និងជំងឺរបេងនៅឆ្នាំ២០៣០ ជាដើម។ រីឯការរៀបចំនិងការអភិវឌ្ឍស្ថាប័ន អភិបាលកិច្ច ការអភិវឌ្ឍធនធានមនុស្ស ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការផ្គត់ផ្គង់ឱសថ បរិក្ខារ ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការពង្រឹងប្រព័ន្ធព័ត៌មានសុខាភិបាល និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ល។ ទន្ទឹមនឹងវឌ្ឍនភាពដែលសម្រេចបាន យើងក៏នៅជួបបញ្ហាប្រឈមចម្បងៗ ដែលត្រូវបន្តខិតខំរិះរកដំណោះស្រាយ ឬអភិក្រមប្រកបដោយនវានុវត្តន៍ នៅក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុវត្ត វិធានការគន្លឹះក្នុងវិស័យសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៤-២០៣៣ ដើម្បីពង្រឹងវឌ្ឍនភាព ដែលកំពុងមានផង និងជំរុញភាពជឿនលឿននៃអន្តរាគមន៍ជាអាទិភាពដទៃទៀតផង នៅក្នុងឆ្នាំ២០២៥ និងឆ្នាំបន្ត ដូចជាអន្តរាគមន៍ក្នុងការបន្តកាត់បន្ថយមរណភាពមាតា និងការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ដូចជាជំងឺទឹកនោមផ្អែម ជំងឺឡើងសម្ពាធឈាម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ព្រមទាំងការពង្រឹងសមត្ថភាពនិយ័តកម្មសុខភាពអន្តរជាតិ និងការពង្រឹងសមត្ថភាពស្ថាប័ន និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាលឱ្យមានភាពធន់ និងសមត្ថភាពរឹងមាំក្នុង ការផ្តល់សេវាថែទាំសុខភាពផ្តោតលើប្រជាជនជាស្នូល ដើម្បីឆ្លើយតបនឹងការរំពឹងទុករបស់ប្រជាជនគ្រប់រូប៕
អត្ថបទ រដ្ឋា



















-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន1 week agoសម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបានកោតសរសើរចំពោះវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខ
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ