ព័ត៌មាន
ផ្ទះប្រជាពលរដ្ឋចំនួន៧៤ខ្នងរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ដួលរលំនិងខូចខាតនៅស្រុករំដួលនិងស្រុកស្វាយជ្រំ
ស្វាយរៀង៖ភ្លៀងធ្លាក់មួយមេធំលាយឡំនិងខ្យល់កន្ត្រាក់បោកបក់បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៧៤ខ្នងដួលរលំនិងប៉ើងដំបូលខ្នងផ្ទះនៅក្នុងស្រករំដួលនិងស្រុកស្វាយជ្រំ។
ករណីភ្លៀងធ្លាក់លាយឡំខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីវេលាម៉ោង១៨ៈ៣០នាទីយប់ថ្ងៃទី១ខែឧសភាឆ្នាំ២០២៥នេះស្ថិតក្នុងឃុំចំនួន៦ក្នុងស្រុករំដួលនិងស្រុកស្វាយជ្រំខេត្តស្វាយរៀង។
បើតាមលោកមេឃុំជ្រុងពពេលបានឲ្យដឹងថា៖នៅយប់វេលាកើតហេតុខាងលើស្រាប់តែមានមេឃខ្មៅធ្លាក់ភ្លៀងលាយឡំខ្យល់រន្ទះបោកបក់ខ្លាំងៗមកលើភូមិឃុំរបស់ហើយក្រោយមេឃរាំងភ្លៀងបណ្តាលឲ្យមានផ្ទះប្រជាពលរដ្ឋដួលរលំនិងផ្ទះខ្លះប៉ើងដំបូលធ្លាក់ក្បៀងស័ង្កសីជាដើម។
ប្រភពបានបន្តទៀតថា៖ក្រោយពីស្ងប់ស្ងាត់អាជ្ញាធរចុះស្រង់ពីផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ហើយផ្ទះពលរដ្ឋដួលរលំធ្ងន់នោះចំនួន២៥ខ្នង មធ្យមចំនួន៤០ខ្នង តិចតួច៩ខ្នងផ្ទះដោយ ប៉ើងដំបូល ក្បឿងនិង ស័ង្កសី ក្នុងស្រុករំដួលរងផលប៉ះពាល់ឃុំចំនួន៤មាន ឃុំ ជ្រុងពពេល ឃុំ ម៉ឺនជ័យ ឃុំ កំពង់អំពិល និងឃុំ ថ្នាធ្នង់ ស្រុកស្វាយជ្រំប៉ះពាល់ឃុំចំនួន២មាន ឃុំ អង្គតាសូនិងឃុំធ្លក តាមបណ្តាលស្រុកក្រុងនៅក្នុងខេត្តស្វាយរៀងផ្សេងទៀតពុំទាន់មានផលប៉ពាល់ខូចខាតនោះទេ។
ហើយនៅព្រឹកថ្ងៃទី២ខែឧសភាឆ្នាំ២០២៥នេះសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងបានចុះពិនិត្យនិងចែកអំណោយជួនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះផងដែរ។
សូមបញ្ជាក់ថា៖កន្លងមកឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានចេញសេចក្ដីណែនាំដល់ប្រជាពលរដ្ឋទូរទាំងខេត្តស្វាយរៀងត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិហើយនៅពេលមេឃភ្លៀងត្រូបិទ វិទ្យុ ទូរទស្សន៍ ទូរស័ព្ទ និងត្រូវទីទួលមានសុវត្ថិភាពជៀសវាងជួបគ្រោះថ្នាក់ដោយគ្រោះធម្មជាតិ។








-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ