ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក.ទទួលជួបគណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី
នារសៀលថ្ងៃសុក្រ ទី០២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី (People’s Association Singapore) នៅអគារ The Kampus ។ អញ្ជើញមានវត្តមាននាឱកាសនោះរួមមាន លោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស សមាជិក សមាជិកា និងរួមទាំងគណៈប្រតិភូយុវជនប្រមាណ ៧០នាក់ផងដែរ។
ក្នុងជំនួបមួយនេះ បានផ្ដល់ឱកាសឱ្យប្រតិភូយុវជនទាំងអស់ចូលរួមចែករំលែកបទពិសោធន៍ ការយល់ដឹងរបស់ខ្លួន មរតកវប្បធម៌ ការអភិវឌ្ឍសង្គម សម្រាប់ការពិភាក្សាស៊ីជម្រៅរបស់យុវជន។ លើសពីនោះថែមទៀត តាមរយៈកិច្ចសន្ទនានេះក៏បានផ្ដល់ឱកាសឱ្យយុវជនរបស់ប្រទេសទាំងពីរបានពង្រីកការយល់ដឹងឱ្យបានកាន់តែទូលំទូលាយ និងពង្រឹងការផ្លាស់ប្តូរ រួមទាំងកិច្ចសហប្រតិបត្តិការតាមរយៈការរៀនសូត្រពីគ្នាទៅវិញទៅមក ដែលធ្វើឱ្យប្រជាជនកម្ពុជា និងប្រជាជនសិង្ហបុរី អាចបន្តពង្រីកទំនាក់ទំនងឆ្ពោះទៅមុខជាមួយគ្នាកាន់តែរឹងមាំថែមទៀត។
អត្ថបទ៖គឹមហុក









-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា