ព័ត៌មាន
សន្និសីទប្រចាំឆ្នាំលើកទី២ សមាគមគ្រូពេទ្យវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុបពីកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទប្រចាំឆ្នាំលើកទី២ សមាគមគ្រូពេទ្យវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុបពីកម្ពុជា, រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០២៥។
ក្នុងសន្និសីទប្រចាំឆ្នាំលើកទី២នេះ មានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគម SCGO, Prof. Chi-Long LEE, President of APAGE, Prof. Nate Richards, UTAH University សាសនាចក្រ, Prof. Chi-Chang CHANG, Representative of APAGE, Prof. ARANYA Yantapant, President of TSGE, Dr. Christroph CHONG, Expert of Uro-Gyne, Singapor និងភ្ញៀវជាតិ អន្តរជាតិ សមាជិក សមាជិកា លោក លោកស្រីសាស្ត្រាចារ្យជាវាគ្មិនជាតិ និងអន្តរជាតិ លោក លោកស្រី វេជ្ជបណ្ឌិត គ្រូពេទ្យផ្នែកសម្ភពនិងរោគស្ត្រី។
ឯកឧត្តមសាស្ត្រាចារ្យ គាន់ អូន ប្រធានសមាគម គ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា បានមានប្រសាសន៍ថា សមាគមយើងបានរៀបចំ សន្និសីទប្រចាំ ឆ្នាំលើកទី២សមាគមគ្រូពេទ្យវះកាត់រោគស្ត្រីអង់ដូស្កុបពីកម្ពុជា ដើម្បីពង្រីកចំណេះដឹងដល់គ្រូពេទ្យផ្នែកសម្ភព រោគស្ត្រី គ្រូពេទ្យវះកាត់ទូទៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក៏ដូចជាគ្រូពេទ្យកម្ពុជាយើងទាំងអស់ និងដើម្បីលើកកំពស់សុខមាលភាព ប្រជាជនកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយសម្រាប់គ្រូពេទ្យកម្ពុជាយើង។ គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ ផ្តល់ចំណេះដឹង និងចែករំលែកបទពិសោធន៏រវាងគ្នានិងគ្នា ទៅលើប្រធានបទសំខាន់ៗជាច្រើន។ ក៏សូមថ្លែង អំណរគុណដល់ UTAH, USA និងសមាគមវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីភិច APAGE ដែលបានសហការគ្នា រៀបចំសន្និសីទដ៏មានអត្ថប្រយោជន៍នេះឡើង។
ឯកឧត្តមសាស្ត្រាចារ្យ គុំ កាណាល់ ប្រធានសមាគម SCGO បានពន្យល់បន្ថែមពីសារសំខាន់នៃការវះកាត់ជំងឺរោគស្ត្រីអង់ដូស្កុប គឺជាជំនាញសល្យសាស្រ្តមួយ និងជាយុគសម័យថ្មី សម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលយើងទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែងឲ្យក្លាយទៅជាស្តង់ដាមួយដ៏ល្អប្រសើរ។
នាឱកាសនោះឯកឧត្តម សាស្ត្រាចារ្យ ប៉ិច សុធី រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានថ្លែងថា សន្និសីទថ្ងៃនេះគឺពិតជាព្រឹត្តិការណ៍ដ៏ពិសេសវិសាលមួយ ក្នុងការលើកកម្ពស់ នូវគុណភាព ចំណេះជំនាញអ្នកផ្តល់សេវាសុខាភិបាលកម្ពុជាយើង សំដៅធ្វើអោយមានសុក្រិតភាពលើការអភិវឌ្ឍន៍ទាំងធនធានមនុស្ស និងនវានុវត្តន៍បច្ចេកវិទ្យា។ សកម្មភាពទាំងឡាយដែលមន្ទីរពេទ្យកំពុងតែធ្វើនេះគឺស្រប និងអនុលោមទៅ តាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលសំដៅលើកកម្ពស់សុខភាព និងសុខមាលភាពប្រជាជនដែលជាមុំមួយដ៏សំខាន់របស់យុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានផ្តល់អាទិភាពជាយុទ្ធសាស្ត្រ ៥ គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងនវានុវត្តន៍បច្ចេកវិទ្យា ហើយដូចដែលមន្ទីរពេទ្យកាល់ម៉ែតបាន និងកំពុងតែធ្វើពេលនេះ។
ឯកឧត្តម សាស្ត្រាចារ្យ ប៉ិច សុធី បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះមិនមែនត្រឹមតែដើម្បីសុខភាពតែមួយមុខប៉ុណ្ណោះទេ គឺត្រូវធ្វើយ៉ាងណាឲ្យមានផាសុខភាព ឲ្យស្អាត ព្រោះដល់ដំណាក់កាលដែលយើងត្រូវអភិវឌ្ឍន៍ និងត្រូវមានសោភ័ណភាពថែមទៀត។ ក្នុងនោះឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើងនូវប្រសាសន៍របស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចំនួន០២ឃ្លា តែងតែលើកឡើងថា គឺសុំឲ្យយើងទាំងអស់គ្នា អនុវត្តន៍នោះ គឺត្រូវតែធ្វើឲ្យបានសម្រេច ត្រូវតែធ្វើឲ្យបានល្អ។ ហើយប្រសិនបើយើងធ្វើបាន គឺយើងនឹងទទួលបានជោគជ័យនៅក្នុងវិជ្ជាជីវៈសុខាភិបាល៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន2 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប