ព័ត៌មាន
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយរបស់ សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ
កំពង់ឆ្នាំង ៖ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌របស់អង្គភាព នាំយកស័ង្កសី៤៥សន្លឹក អង្ករ ៥០គីឡូក្រាម គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់ គ្រួសារប្រជាពលរដ្ឋនៅភូមិខ្នាទីមោក ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះទំហំ ៥ x ៦ ម៉ែត្រ ធ្វើអំពីឈើប្រក់ស្លឹក អស់ទាំងស្រុង កាលពីល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ ។
លោកមេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយ ពីសំណាក់ សម្តេចធិបតី និងលោកជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូននាពេលនេះ ។ សម្តេចធិបតី និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ គ្រប់ទីកន្លែង គ្រប់កាលៈទេសៈទាំងអស់ ។ ក្នុងនោះ សម្តេច និង លោកជំទាវ តែងតែឧបត្ថម្ភ សម្ភារ និង គ្រឿងឧបភោគបរិភោគ ជាបន្តបន្ទាប់ សម្រាប់ទុកចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលជួបការ និង រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដូចជាបងប្អូននាពេលនេះជាដើម ។
ក្រុមគ្រួសាររងគ្រោះ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចធិបតី និង លោកជំទាវ ដែលជានិច្ចកាលតែងតែយកចិត្ដទុកដាក់ចំពោះប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងសូមគោរពជូនពរ សម្តេច និង លោកជំទាវ មានសុខភាពល្អបរិបូណ៌ ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ៕ កាំង ហុងវាស្នា








-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា