ព័ត៌មាន
សម្តេចធិបតី៖ តម្លៃនៃអាជីពណាទាល់តែអ្នកប្រតិបត្តិនៃអាជីពនោះ ជាអ្នកថែរក្សាដោយខ្លួនឯង
ក្នុងឱកាសអញ្ជើញផ្តល់កិត្តិយសសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានទូទាំងប្រទេស លើកទី៧ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ការផ្សាយព័ត៌មានរបស់អ្នកសារព័ត៌មាន ដោយគោរពលើសិទ្ធិអ្នកដទៃ ប្រៀបដូចជាការផ្តល់តម្លៃចំពោះការផ្សព្វផ្សាយរបស់ខ្លួន។
សម្ដេចធិបតី បានថ្លែងថា ក្នុងនាមជាអ្នកសារព័ត៌មាន ត្រូវអនុវត្តនូវក្រមសីលធម៌ឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដើម្បីរក្សាតម្លៃនៃប្រព័ន្ធសារព័ត៌មានទាំងមូលរបស់កម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ពេលខ្លះរាល់ការផ្សាយព័ត៌មានគិតថា ទោះបីព័ត៌មានពិតក៏ដោយត្រូវគិតផងថា ឥទ្ធិពលព័ត៌មានដែលផ្សាយនេះ តើវាប៉ះពាល់ដល់សង្គមជាតិ ឬមួយប៉ះពាល់ដល់អ្នកដទៃដែរឬទេ ពីព្រោះការផ្សាយដោយមានការគោរពសិទ្ធអ្នកដទៃ គឺជាការផ្តល់តម្លៃចំពោះការផ្សព្វផ្សាយរបស់ខ្លួនឯង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កេតឃើញថា បច្ចុប្បន្នការផ្សព្វផ្សាយរូបភាពគ្រោះថ្នាក់ចរាចរណ៍ និងរូបភាពជនរងគ្រោះជាដើម ត្រូវបានកាត់បន្ថយដែលជាការបង្ហាញអំពីភាពចាស់ទុំផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសង្គម។ សម្ដេចមានប្រសាសន៍បញ្ជាក់ថា តម្លៃនៃអាជីពណា ទាល់តែអ្នកប្រតិបត្តិនៃអាជីពនោះជាអ្នកថែរក្សា ចំណែកអាជីពជាអ្នកសារព័ត៌មាន គឺជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសង្គម ។
ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី បានស្នើដល់អ្នកសារព័ត៌មានទាំងអស់រួមគ្នា ការពារសុចរឹតភាព ការពារសុក្រឹតភាព ការពារក្រមសីលធម៌ ដោយអនុវត្តសិទ្ធ និងសីលធម៌ឲ្យបានត្រឹមត្រូវ។ សម្ដេចបន្តថា ការការពារ និងអនុវត្តនូវក្រមសីលធម៌នេះគឺជាការរក្សាតម្លៃនៃសារព័ត៌មាន និងប្រព័ន្ធសារព័ត៌មានទាំងមូលរបស់កម្ពុជា។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់ចូលរួមផ្សព្វផ្សាយល្អៗពីប្រទេសជាតិខ្លួន ជាពិសេសចូលរួមប្រើប្រាស់របស់ខ្មែរ ពោលគឺ គ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរខ្លួនឯងនោះទេ៕







-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ