ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី ទទួលជួបជាមួយគណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី
ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាចុងសប្ដាហ៍នេះ បានទទួលជួបជាមួយគណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី (People’s Association Singapore) នៅអគារ The Kampus ។ ការជួបសំណេះសំណាលនេះ មានការចូលរួមពី សមាជិក សមាជិកា និងរួមទាំងគណៈប្រតិភូយុវជនប្រមាណ ៧០នាក់ផងដែរ។
នាឱកាសនៃកិច្ចសន្ទនារវាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងគណៈប្រតិភូយុវជន YLC នៃសមាគមប្រជាជនសិង្ហបុរី (People’s Association Singapore) ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានផ្ដល់ឱកាសឱ្យប្រតិភូយុវជនទាំងអស់ បានសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅពីបរិបទសង្គមរបស់ប្រទេសកម្ពុជាតាមរយៈការផ្ដល់ជាវេទិកា សំណួរ និងចម្លើយ ដោយបើកឱ្យប្រតិភូទាំងអស់បានជជែកពិក្សាជាមួយឯកឧត្តមផ្ទាល់ព្រមទាំងថ្នាក់ដឹកនាំដទៃទៀតផងដែរ។
ឆ្លើយតបទៅកាន់យុវជនដែលមកពីសមាគមន៍ប្រជាជនសិង្ហបុរីពាក់ព័ន្ធនឹងប្រធានបទ ពលរដ្ឋសកម្ម ( active citizens) ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ពលរដ្ឋសកម្មគឺទាមទារឱ្យមានទំនួលខុសត្រូវ ការប្តេជ្ញាចិត្ត និងភាពរឹងមាំក្នុងការធ្វើការសម្រេចចិត្ត ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម ជាក់ស្ដែង ស.ស.យ.ក.បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាពលរដ្ឋសកម្ម តាមរយៈការផ្ដល់ឱកាសឱ្យយុវជនបានចូលរួមការងារស្ម័គ្រក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ ស.ស.យ.ក.។
ឯកឧត្តមបានបន្តថា មិនថានៅប្រទេសកម្ពុជា សិង្ហបុរី ឬប្រទេសដទៃនៅលើពិភពទេ ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបគឺមានគុណតម្លៃសម្រាប់សង្គមជាតិនីមួយៗ ហើយការចូលរួមទាំងនោះគឺគប្បីកើតចេញពីការយល់ដឹង ការទទួលខុសត្រូវ និងការចូលរួមចេញពីចិត្ត។
ឯកឧត្តមបានបន្តថា ការកសាងសង្គមមួយឱ្យល្អប្រសើរមិនមែនជារឿងងាយទេ ប៉ុន្តែវាអាចផ្តើមពីជម្រើសផ្ទាល់ខ្លួនរបស់ពលរដ្ឋគ្រប់រូប តាមរយៈការចង់ធ្វើអ្វីមួយដោយចេញពីចិត្តដើម្បីផលប្រយោជន៍រួមរបស់សង្គមជាតិខ្លួន ។
ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា សង្គមមានសន្តិភាព និងស្ថិរភាពនយោបាយ បានផ្តល់លក្ខណៈអំណោយផលសម្រាប់ ពលរដ្ឋសកម្ម ជាពិសេសយុវជនចូលរួមកសាងសហគមន៍មួយដ៏រឹងមាំ និងជំរុញការអភិវឌ្ឍ។
ឯកឧត្តមបានបន្តទៀតថា ជាក់ស្តែងប្រទេសកម្ពុជាផ្ទាល់ យើងធ្លាប់បានឆ្លងកាត់នូវសង្គ្រាមរាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំ និងបានទទួលសុខសន្តិភាពពេញលេញ កាលពីចុងឆ្នាំ ១៩៩៨។ ដូច្នេះក្នុងនាមជាយុវជនជំនាន់ក្រោយ យើងត្រូវតែចងចាំថាបើទោះបីស្ថានភាពប្រទេសជាតិមានស្ថិរភាព និងបរិយាកាសល្អ តែយើងត្រូវតែត្រៀមលក្ខណៈចំពោះមុខគ្រាលំបាកណាមួយដែលមិនអាចប៉ាន់ស្មានបាន ដែលទាមទារឱ្យយើងមានចិត្តគំនិត និងស្មារតីរួមគ្នាជានិច្ច៕ អត្ថបទ៖ គឹមហុក
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា