ព័ត៌មាន
អភិបាលខេត្តបន្ទាយមានជ័យ បើកការដ្ឋានផ្លូវបេតុងមួយខ្សែ នឹងផ្លូវក្រាលក្រួសក្រហម៥ខ្សែ ប្រវែងជិត១០០០ម៉ែត្រ នៅស្រុកភ្នំស្រុក
បន្ទាយមានជ័យ ៖ សមិទ្ធផលថ្មីបន្ថែមទៀតរួមមាន៖ ផ្លូវបេតុងមួយខ្សែប្រវែងជិត៥០០ម៉ែត្រ នឹងផ្លូវក្រាលក្រួសក្រហម៥ខ្សែប្រវែងជិត១០០០ម៉ែត្រ នៅក្នុងភូមិ រង្វាន ឃុំណាំតៅ ស្រុកភ្នំស្រុក ដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានបើកការដ្ឋានក្រោមអធិបតីភាពឯឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាថ្ងៃចុងសប្តាហ៍នេះ។
ក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវនោះដែរឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលពីមួយអាណត្តិ ទៅមួយអាណត្តិ ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពិសេសនៅក្នុងនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានយកចិត្តទុកក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាគោលដៅអាទិភាពចាំបាច់ ជាពិសេសផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ រួមនឹងសមិទ្ធផលនានាត្រូវបានស្ថាបនាសាងសង់ឡើងជាបន្តបន្ទាប់ រីកដុះដាលពេញផ្ទៃប្រទេស។
ឯកឧត្ដមអភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ការអភិវឌ្ឍមូលដ្ឋាន គឺជាកិច្ចការងារចាំបាច់ ដែលរាជរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ ខ្ពស់ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាននានាត្រូវបានប្រែមុខមាត់ពីផ្លូវក្រាលដីស មកជាក្រាលក្រួសក្រហម បេតុ ង ឬក្រាលកៅស៊ូ ដើម្បី បង្កភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ដឹកកសិផលនានាប្រកបដោយភាពងាយស្រួលពិសេសនោះ ផ្លូវគឺជាសរសៃឈាមមួយយ៉ាងសំខាន់ដែលបម្រើដល់សេដ្ឋកិច្ច សង្គម និងការធ្វើដំណើររបស់ពលរដ្ឋផងដែរ។
ជាក់ស្តែងផ្លូវបេតុង ប្រវែងជិត៥០០ម៉ែត្រ រួមនឹផ្លូវគ្រួសក្រហម ជិត១០០០ម៉ែត្រ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនបងប្អូនពលរដ្ឋនៅក្នុងមូលដ្ឋានភូមិរង្វាន ដែលជាភូមិដាច់ស្រយាល ក្នុងស្រុកភ្នំស្រុក ទទួលបានផ្លូវសម្រាប់ធ្វើដំណើរប្រកបរប និងបង្កភាពងាយស្រួលដល់សិស្សានុសិស្សធ្វើដំណើរទៅសិក្សារៀនសូត្រ។
បន្ទាប់ពីបញ្ចប់នៃការបើកការដ្ឋានសាងសង់ផ្លូវខាងលើឯកឧត្ដម ក៏បាននាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ទៅចែកជូនទៅដល់ពលរដ្ឋគ្រួសារក្រីក្រ ចំនួន១០គ្រួសារ ដែលរស់នៅក្នុងភូមិរង្វាន ឃុំណាំតៅស្រុកភ្នំស្រុកផងដែរ៕ឃិនសារិទ្ធ








-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
ព័ត៌មាន1 week agoសមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ