ព័ត៌មាន
NEA រៀបចំពិព័រណ៍ការងារនាសប្តាហ៍ក្រោយ ដែលផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងសម្រាប់យុវជន
ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៩ និងទី១០ ខែឧសភាខាងមុខនេះ នឹងរៀបចំ«ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ដែលនាំមកនូវឱកាសការងារជូនយុវជនចំនួន ៥ ៤០០កន្លែង។

ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងបណ្តាញសង្គម បានឱ្យដឹងថា ពិព័រណ៍ការងារនេះ ជាកិច្ចសហការ រវាងទីភ្នាក់ងារជាតិមុខរបរ និងការងារ NEA ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៊ីស្រាអែល។ ក្នុងនោះ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសាធារណៈ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្តាលធំៗ ប្រមាណជាង ៣០ស្ថាប័ន នឹងចូលរួមតាំងបង្ហាញអំពីតម្រូវការជ្រើសរើសកម្លាំងពលកម្ម ឱកាសកម្មសិក្សាការងារ និងផ្សព្វផ្សាយពីកម្មវិធីសិក្សា និងវគ្គអប់រំបណ្តុះបណ្តាលជំនាញជាច្រើន។
ឯកឧត្តមបញ្ជាក់ថា នេះជាវេទិការជួបជុំមួយដែលបង្កលក្ខណៈងាយស្រួលសម្រាប់ និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកកាងារងារធ្វើ អាចទំនាក់ទំនងគ្នាដោយផ្ទាល់ៗ។ ក្នុងនោះ ក៏មានជាសិក្ខាសាលាចែករំលែកបទពិសោធន៍ ការប្រឹក្សាយោបល់ការងារ និងអាជីព អំពីការត្រៀមខ្លួនចូលបម្រើការងារ ដោយវាគ្មិនជំនាញមានបទពិសោធន៍ក្នុងទីផ្សារការងារច្រើនឆ្នាំផងដែរ។
លោក ម៉ាធី ឥន្រ្តាវិដ ប្រធានជាន់ខ្ពស់ផ្នែកធនធានមនុស្ស នៃធនាគារ លីហួរ បានឱ្យដឹងថា NEA គឺជាស្ថាប័នរបស់រដ្ឋដែលបានជួយដល់អ្នកស្វែងរការងារ និងជួយដល់និយោជកក្នុងការជ្រើសរើសបុគ្គលិក។ លោកបន្ថែមថា ស្របពេលដែលស្ថាប័នកំពុងតែមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះតម្រូវការជ្រើសរើសបុគ្គលិកក៏កាន់តែមានភាពចាំបាច់។ លោករំពឹងទៀតថា នឹងទទួលបានបុគ្គលិកទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលពីរថ្ងៃនៃពិព័រណ៍ការងារនេះ។
ទន្ទឹមនេះ លោកបានអំពាវនាវដល់ សិស្ស-និស្សិត សាធារណៈជនទូទៅ ដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យ សម្ភាសការងារជាមួយក្រុមហ៊ុនផ្ទាល់នាពេលខាងមុខនេះ នឹងស្នើដល់អ្នកស្វែងរកការងារ ឬផ្លាស់ប្តូរការងារត្រូវរៀបចំខ្លួនឱ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួនផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា