ព័ត៌មាន
ពលរដ្ឋ ថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់កណ្តាលចុះឃុំពេជ្រចង្វារ ដែលបានដោះស្រាយបញ្ហាទីលានចាក់សំរាម បានជោគជ័យ
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ បានថ្លែងអំណរគុណដល់ ក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះឃុំពេជ្រចង្វារ ដែលបានជួយដោះស្រាយបញ្ហាទីលានចាក់សំរាមរបស់ស្រុកបរិបូណ៌ ទទួលបានជោគជ័យ មិនឱ្យមានក្លិន និងឆេះមានផ្សែងពុលតទៅទៀត។
លោក ជា វ៉ិច មេឃុំ និងជាតំណាងប្រជាពលរដ្ឋឃុំពេជ្រចង្វារ បានថ្លែងថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម កុល ប៊ុនលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះឃុំពេជ្រចង្វារ, ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្ត, និងឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង, ក្រុមការងារ និងប្រជាពលរដ្ឋ បានចុះមកដល់ទីតាំងទីលានចាក់សំរាមផ្ទាល់ និងបានដោះស្រាយតាមយុទ្ធសាស្ត្រឈ្នះ ឈ្នះ ទទួលបានជោគជ័យ ដោយក្រុមហ៊ុនបានទទួលយកនូវសំណូមពររបស់ប្រជាពលរដ្ឋ។ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម បានអញ្ជើញចុះពិនិត្យម្តងទៀត ដោយឃើញខាងអ្នកម៉ៅការសំរាមស្រុកបរិបូណ៌ បាន និងកំពុងជីករណ្តៅទុកដាក់សំរាមតាមលក្ខណៈបច្ចេកទេស និងមិនមានសំរាម ណានៅទីលាននោះ ត្រូវបានបន្តឆេះទៀតនោះទេ។
ប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ឯកឧត្តមប្រធានក្រុមការងារចុះឃុំពេជ្រចង្វារ ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាខេត្តកំពង់ឆ្នាំង និងក្រុមការងារដែលបានជួយជ្រោមជ្រែងអោយទទួលបានជោគជ័យដូចថ្ងៃនេះ។
ក្នុងពេលចុះពិនិត្យទីលានចាក់សំរាមនោះឯកឧត្តម កុល ប៊ុនលី បានអោយខាងអ្នកម៉ៅការ ជីករណ្តៅកប់សំរាមអោយបានលឿន និងតាមបច្ចេកទេស កុំទុកសំរាមនៅពាសវាលពាសកាល ព្រោះទីលានទុកដាក់សំរាមនេះ ជាប្រភពមេរោគដ៏ធំប្រសិនបើយើងមិនទុកដាក់តាមបច្ចេកទេសទេនោះ។ ម្យ៉ាងទៀត អ្នកម៉ៅការទុកដាក់សំរាម ត្រូវការពាររណ្តៅទុកសំរាមនោះ កុំអោយសត្វពាហនៈធ្លាក់ចូលនាំអោយមានគ្រោះថ្នាក់ និងមិនត្រូវអោយសំរាមឆេះទៀតនោះឡើយ៕ កាំង ហុងវាស្នា
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា