ព័ត៌មាន
ប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនចុះឃុំពេជ្រចង្វារ ដឹកនាំដាំកូនឈើ ទុកជាអនុស្សាវរិយ៍នៅបរិវេណស្នាក់ការគណបក្សឃុំ
កំពង់ឆ្នាំង៖ ឯកឧត្តម កុល ប៊ុនលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ និងលោកជំទាវ, ឯកឧត្តម ឯក ស៊ុនរស្មី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះឃុំពេជ្រចង្វារ, ឯកឧត្តម តេង រតនា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះឃុំពេជ្រចង្វារ និងឯកឧត្តម លោកជំទាវក្រុមការងារ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំសមាជឹកសមាជិការដាំកូនឈើប្រភេទឈើគគីរ ទុកជាអនុស្សាវរិយ៍ក្នុងបរិវេណស្នាក់ការគណបក្សឃុំពេជ្រចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
លោក ជា វ៉ិច អនុគណកម្មាការគណបក្សឃុំពេជ្រចង្វារ បានបញ្ជាក់ថា៖ ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ណាស់ មិនសម្រាប់តែទ្រទ្រង់ជីវិតមនុស្ស សត្វ ការពារការបំរែបំរួលអាកាសធាតុ កាត់បន្ថយនូវគ្រោះធម្មជាតិផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែព្រៃឈើបានផ្ដល់ភាពបៃតង បរិយាកាសស្រស់បំព្រង ទុកជាមរតកដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយថែមទៀតផង។
ឯកឧត្តម កុល ប៊ុនលី បានរំលឹកទៅកាន់អ្នកចូលរួមដាំកូនឈើឲ្យដឹងថា៖ ការរួមគ្នានៅដាំដើមឈើនាពេលនេះ ជាមួយការបង្កើតជាអនុស្សាវរីយ៍ល្អៗ នោះក៏ដើម្បីផលប្រយោជន៍យើងទាំងអស់គ្នា និងឲ្យមានការចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍន៍ និងអភិរក្សវិស័យព្រៃឈើនៅកម្ពុជា។ ព្រៃឈើ មានអត្ថប្រយោជន៍ខ្លាំង ណាស់សម្រាប់មនុស្ស សត្វមានជីវិតទាំងឡាយ ហើយត្រូវបានចាត់ចូលជាធនធានកើតឡើងវិញ ព្រោះព្រៃឈើ អាចកើតពីប្រភពមិនចេះរីងស្ងួត។ ក្រៅពីផ្តល់ជាជម្រក ដ៏ប្រសើរ សម្រាប់សត្វគ្រប់ប្រភេទ ព្រៃឈើក៏នៅមានផ្តល់នូវឧស្ម័នអុកស៊ីសែន សម្រាប់មនុស្ស សត្វដកដង្ហើម, ជួយឱ្យបរិយាកាសមានសភាពល្អប្រសើរ មានលំនឹងកម្តៅ ព្រមទាំងបង្កឲ្យមានភ្លៀងធ្លាក់ទៀងទាត់។ ព្រៃឈើ ជួយរក្សាបរិយាកាស និងជួយកាត់បន្ថយគ្រោះធម្មជាតិដូចជាខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរាំងស្ងួតផ្សេងៗទៀតផង ។ ជាមួយគ្នានេះ ព្រៃឈើ ក៏ជួយទប់ស្កាត់ការហូរច្រោះដី និងរក្សា និរន្តរភាព ទឹកក្រោមដីផងដែរ។
ឯកឧត្តម កុល ប៊ុនលី បានអំពាវនាវឲ្យមានការយកចិត្តទុកដាក់ដាំដើមឈើ ថែរក្សាការពារព្រៃព្រឹក្សា សត្វព្រៃបន្ថែមទៀតដើម្បីបង្កលក្ខណៈឲ្យកើតកូន កើតចៅ អោយសម្បូរកើនឡើង ពិសេសការដាំដើមឈើនាពេលនេះ បានបង្ហាញពីការរួមសាមគ្គីគ្នារបស់សមាជឹកសមាជិការគណបក្សប្រជាជន ក្នុងសមាជឹកសមាជិការម្នាក់បានដាំដើមឈើ១ដើមទុកជាអនុស្សាវរីយ៍សម្រាប់កូនចៅជំនាន់ក្រោយ ៕ កាំង ហុងវាស្នា
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា