ព័ត៌មាន
កសិករឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀងសម្រេចផលិតស្រូវដើមរដូវបានជាង៦០%
ស្វាយរៀង ÷ ចលនាបង្ករបង្កើតផលស្រូវដើមរដូវវស្សា របស់ពលរដ្ឋនៅក្នុងភូមិចំនួន៦របស់ឃុំថ្មី ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង បានចំនួនជាង៥០០ហិចតា តាមរយះអំណោយទឹកភ្លៀងបានបង្អុរជាបន្តបន្ទាប់ គួបផ្សំទៅនឹងប្រព័ន្ធធារសាស្ត្រ ដែលរាជរដ្ឋាភិបាលបានស្ថាបនាផ្ដល់ជូនពលរដ្ឋប្រើប្រាស់។
លោក ឡឹក សំអុន មេឃុំថ្មី នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥នេះ បានប្រាប់ទូរទស្សន៍BTVឲ្យដឹងថានៅចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២៥នេះកសិករនៅក្នុងភូមិចំនួន៦របស់ឃុំដែលមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ បានសម្រេចធ្វើការងារបង្កបង្កើតផលបង្កើនរដូវបានចំនួនជាង៥០០ហិចតាហើយ សម្រាប់ហូបចុកនិងបំរើទីផ្សារក្រៅស្រុក ខណះដែលឃុំនេះជាឃុំជាប់ព្រំដែនកម្ពុជា វៀតណាម ងាយស្រួលក្នុងការលក់ដោះដូរស្រូវ ។
លោកមេឃុំ បានបញ្ជាក់ថា ការដែលពលរដ្ឋនៅក្នុង ឃុំថ្មី ធ្វើស្រែមុនរដូវវស្សា គឺជាប្រពៃណីរបស់ពលរដ្ឋនៅក្នុងតំបន់នេះ ពីព្រោះតំបន់នេះជាតំបន់ រងជំនន់ទឹកភ្លៀង និងទឹកទន្លេនៅរដូវ វស្សា ដែលអូសបន្លាយពេលយូរទើបកសិករធ្វើស្រូវមុនរដូវ មួយវគ្គ និងនៅពេលទឹកសម្រកកសិករលោកធ្វើស្រែពីរវគ្គបន្ថែមទៀត បានន័យថានៅតំបន់នេះពលរដ្ឋគាត់ធ្វើស្រូវបាន៣ដងក្នុងមួយឆ្នាំ តាមរយះអំណោយទឹកភ្លៀង និងទឹកនៅក្នុងប្រព័ន្ធធារាសាស្ត្រធម្មជាតិ។





-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា