ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបានសមទ្ធិផលជូនសង្គមជាតិជាច្រើននៅជាង ២ទសវត្សរ៍កន្លងមកនេះ។ក្នុងនោះវិស័យសុខាភិបាលមានការទទួលបានសេវាងពង្រីកគុណភាព ការគាំពារការថែទាំសុខភាពសាធារណៈបានធ្វើឲ្យជីវភាពជីវភាពគុណភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលអាណត្តិទី៧ បានចាត់ទុកការអភិវឌ្ឍលើមូលធនមនុស្សគឺជាអាទិភាពចំបង ជាមួយគ្នានេះការទប់ស្កាត់ជំងឺមហារីកក៏ជាអាទិភាពសំខាន់ដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីទប់ស្កាក់របស់ក្រសួងសុខាភិបាលផងដែរ។
– សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ រាជរដ្ឋាភិបាលគ្រោងថវិកា ១០លានដុល្លារ ដើម្បីឧបត្ថម្ភគាំទ្រដល់ការព្យាបាលជំងឺមហារីកនៅពេទ្យលួងម៉ែ ។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ប្រទេសកម្ពុជា មានអ្នកកើតជំងឺមហារីកថ្មីប្រមាណ ២០ ០០០ ករណី។ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋប្រមាណ ១៤ ០០០នាក់បានបាត់បង់ជីវិត ដោយសារជំងឺនេះ ខណៈតួលេខទាំងពីរនេះ ត្រូវឆ្លុះបញ្ចាំងអំពីសារៈសំខាន់ និងភាពបន្ទាន់នៃការដែលត្រូវចាត់វិធានការទប់ស្កាត់ជំងឺមហារីក។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ អគ្គនាយកពន្ធដារ គយ ក្រសួងកសិកម្ម ក្រសួងសុខាភិបាល ពិនិត្យគ្រប់គ្រងនៃការនាំចូលបន្លែសាច់ ឲ្យបានត្រឹមត្រូវដែលនាំឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ជំងឺមហារីក តាមរយៈការអប់រំផង និងការចាក់ថ្នាំបង្ការផង។ ជាមួយគ្នានេះ សម្ដេចបានអំពាវនាវដល់ពេលរដ្ឋចូលរួមលេងកីឡា ដើម្បីអាចទប់ស្កាត់ជំងឺមហារីក និងជំងឺផ្សេងៗធ្វើឱ្យសុខភាពល្អ។
– សម្ដេចធិបតី នយករដ្ឋមន្រ្ដីឱ្យពិនិត្យមើលតាមសាលារៀន កុំឱ្យមានសិស្សនាំគ្នាជក់បារីអេឡិកត្រូនិក ឬវែប ខណៈការជក់បារីអេឡិកត្រូនិកនេះ គឺបង្កផលប៉ះពាល់ខ្លាំងដល់សុខភាព។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី លើកទឹកចិត្តដល់ពលរដ្ឋនាំគ្នាលេងកីឡាឱ្យបានច្រើន ដើម្បីទទួលបានសុខភាពល្អ ខណៈបច្ចុប្បន្នប្រជាពលរដ្ឋច្រើននៅរាជរធានីភ្នំពេញ និងបណ្ដាខេត្តបាននាំគ្នាលេងកីឡាច្រើន។ សម្ដេចក៏បានអរគុណដល់រដ្ឋបាលរាជធានី ខេត្ត ដែលបានរៀបចំកន្លែងលេងកីឡាដល់ពលរដ្ឋបានល្អ។
-សម្តេចបវធិបតី នាយករដ្ឋមន្ត្រី បានប្រកាសបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគការផលិតបារីអគ្គិសនីនោះទេ តែស្វាគមន៍ការវិនិយោគផ្សេងៗ។
– សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ សុខភាពរបស់ជាតិ គឺពឹងផ្អែកលើប្រជាជន ហើយសុខភាពប្រជាជន គឺពឹងផ្អែកលើគ្រប់ផ្នែកទាំងអស់ចូលរួមថែរក្សា ទើបអាចរក្សាបានសុខភាពប្រជាជនបានល្អ។
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា