ព័ត៌មាន
សម្តេចធិបតីឱ្យយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ និងការប្រើថ្នាំគីមីដើម្បីបង្ការជំងឺមហារីក
នៅក្នុងឱកាសអញ្ជើញជាអធិតី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ និងការប្រើថ្នាំគីមីដើម្បីបង្ការជំងឺមហារីក។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ការព្យាបាលជំងឺមហារីក គឺជារឿងមួយត្រូវយកចិត្តទុកដាក់ ប៉ុន្ដែការបង្ការលើជំងឺមហារីក គឺរឹតតែចាំបាច់ថែមទៀត ដើម្បីកុំឱ្យជំងឺនេះមានការឆ្លងទៅដល់ប្រជាពលរដ្ឋតាមរយៈការយកចិត្តទុកដាក់លើគុណភាព សុវត្ថិភាពចំណីអាហារ លើការប្រើថ្នាំគីមីនេះឯង។
សម្ដេចធិបតី បានបន្តថា ចំពោះការផ្សព្វផ្សាយ ក៏ជាវិធីសាស្ត្រមួយអាចជួយបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋក្នុងការបង្ការជំងឺមហារីកផងដែរ។ ក្នុងន័យនេះសម្តេច បានជំរុញឱ្យមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយពាក់ព័ន្ធបញ្ហាបង្ការជំងឺមហារីកនេះ។
បើតាម ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា អត្រាមរណៈដែលបង្កឡើងដោយជំងឺមហារីក៖ មនុស្សស្លាប់ជិត ១៤ ០០០នាក់ ក្នុងមួយឆ្នាំ ស្មើនឹងអត្រាខ្ពស់លើស ៧០% ពីព្រោះអត្រាជាមធ្យមនៅលើពិភពលោកគឺ ៤៨%។ ឯកឧត្តម បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ៖អត្រាមរណៈដោយសារជំងឺមហារីកនេះមានន័យថា មានមនុស្សស្លាប់ម្នាក់ដោយសារជំងឺមហារីក រៀងរាល់ ៤០នាទីម្តងនៅកម្ពុជា ឬប្រមាណ ៣៨នាក់ក្នុងមួយថ្ងៃ ធ្វើឱ្យគ្រួសារជាច្រើនធ្លាក់ទៅក្នុងទុក្ខលំបាក បន្សល់ទុក នូវកូនកំព្រា បុរសពោះម៉ាយ ឬស្ត្រីមេម៉ាយទុរគត។ កាន់តែគួរឱ្យសោកសង្រេងទៅទៀតនោះគឺសោកនាដកម្មនេះកើតមានលើកុមារផងដែរ៖ ដែលក្នុងមួយឆ្នាំ មានប្រមាណ ៦០០ ករណីនៅកម្ពុជា។ នៅទូទាំងពិភពលោក ជំងឺមហារីកកុមារអាចព្យាបាលជាសះស្បើយ ៨០% ប៉ុន្តែនៅកម្ពុជា អត្រានេះមានទាបជាង ២០%ប៉ុណ្ណោះ។ ប្រសិនបើស្ថានភាពនៅតែដដែល ជំងឺមហារីកនឹងឆក់យកជីវិតមនុស្សប្រមាណ ២១០ ០០០នាក់ ទាំងក្មេង និងចាស់ ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។ ចំនួននេះស្ទើរតែស្មើនឹងចំនួនប្រជាជនខេត្តស្ទឹងត្រែង ឬខេត្តកែប និង ខេត្តប៉ៃលិនរួមបញ្ចូលគ្នា ឬជិតស្មើនឹងចំនួនប្រជាជននៅក្រុងសៀមរាប៕ អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា