ព័ត៌មាន
សម្តេចធិបតី៖ ការហាត់ប្រាណគឺជាឱសថដ៏មានប្រសិទ្ធភាពក្នុងការទ្រទ្រង់សុខភាពរាងកាយទប់ទល់នឹងជំងឺផ្សេងៗ
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញព្រឹកថ្ងៃទី៥ឧសភានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ការហាត់ប្រាណគឺជាឱសថដ៏មានប្រសិទ្ធភាពក្នុងការទ្រទ្រង់សុខភាពរាងកាយទប់ទល់នឹងជំងឺផ្សេងៗ។

សម្តេចបានមានប្រសាសន៍បន្តថា បើទោះបីរាជរដ្ឋាភិបាលដែលមានក្រសួងសុខាភិបាលជាសេនាធិការបាននិងកំពុងខិតខំយកចិត្តទុកដាក់ បង្កើនសមត្ថភាពនៅតាមមន្ទីរពេទ្យមួយចំនួនក្នុងការព្យាបាលជំងឺមហារីកយ៉ាងណាក៏ដោយ ប៉ុន្តែត្រូវអប់រំផ្សព្វផ្សាយជាកត្តាសំខាន់ អំពីចំណីអាហារបន្លែបង្ការត្រីសាច់ជាដើម ដែលអស់សុពលភាពខូចគុណភាពនិងមានជាតិគីមីច្រើន ហើយសំខាន់បំផុតគីយកចិត្តទុកដាក់ទៅលើកីឡានិងការហាត់ប្រាណជាប្រចាំព្រោះការហាត់ប្រាណគឺជាឱសថដ៏មានប្រសិទ្ធភាពក្នុងការទ្រទ្រង់សុខភាពរាងកាយទប់ទល់នឹងជំងឺផ្សេងៗ។
គួរបញ្ជាក់ថា៖ នៅកម្ពុជា ជំងឺមហារីកដែលកើតមានញឹកញាប់ជាងគេរួមមាន (១).ថ្លើម (១៧,៧%) (២). សួត (១០,៩%) (៣).សុដន់ (១០,៧%) (៤).ពោះវៀនធំ (៨,៧%) និង (៥).មាត់ស្បូន (៦,៤%)។ ភាគច្រើននៃជំងឺមហារីកទាំងនេះ គឺអាចការពារបានតាមរយៈការកាត់បន្ថយកត្តាហានិភ័យ ជាមួយនឹងការ ត្រួតពិនិត្យ និងការធ្វើរោគវិនិច្ឆ័យបានទាន់ពេល៕
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា