ព័ត៌មាន
ការកាយដីចេញពីទន្លេសាបវិញរបស់ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង ធ្វើបានតែ១ថ្ងៃ នាំអោយមានការរិះគន់ច្រើនពីប្រជាពលរដ្ឋ
កំពង់ឆ្នាំង៖ មកដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥នេះ មានរយៈពេល៦ថ្ងៃហើយចាប់ពីថ្ងៃដែលក្រុមហ៊ុនទឹកស្អាតអានកូបានដាក់គ្រឿងចក្រកាយដីដែលខ្លួនចាក់ចូលទន្លេសាបចេញវិញ តាមកិច្ចប្រជុំរបស់ក្រសួងធនធានទឹក អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ ក៏ប៉ុន្តែ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង មិនបានអនុវត្តតាមការណែនាំរបស់ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាបនោះឡើយ។
ពាក់ព័ន្ធនឹងការមិនបន្តកាយដីចេញពីទន្លេសាប របស់ក្រុមហ៊ុនខាងលើ លោក អឿ សារឿន ប្រធានមន្ទីរធនធានទឹកស្តីទី បានអោយដឹងថា៖ ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានកាយដីតាមស្មារតីអង្គប្រជុំ តែ១ថ្ងៃគត់ គឺនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ បន្ទាប់មកក្រុមហ៊ុននេះមិនបានកាយដីទាំងនោះចេញបន្តទៀតឡើយ។ ប្រសិនបើមិនបន្តកាយដីចេញទៀតទេ ផុតថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នោះក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយម នឹងដាក់គ្រឿងចក្រចូលកាយដីទាំងនោះចេញហើយ។ ករណីមួយទៀត ក្រុមហ៊ុនតែងនិយាយថា ការកាយដីចេញ ខ្លាចប៉ះពាល់ទឹកស្អាតប្រជាពលរដ្ឋប្រើប្រាស់ក្នុងក្រុងកំពង់ឆ្នាំង។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំងថ្លែងថា៖ ពួកគាត់ឆ្ងល់ខ្លាំង មិនដឹងមានមូលហេតុអ្វី បានជាក្រុមហ៊ុនខាងលើនេះ មិនគោរពតាមវិធានការរបស់ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប? តើក្រសួងធនធានទឹក និងឧតុនិយម រួមនឹងអាជ្ញាធរទន្លេសាប ទុកអោយដីរាប់ពាន់ឡាននេះ នៅកករឹងក្នុងទន្លេសាប ឬយ៉ាងណា? ។ ដោយឡែករឿងការកាយដីចេញខ្លាចដាច់ទឹកស្អាត គ្មានទឹកអោយប្រជាពលរដ្ឋប្រើប្រាស់នោះ គឺជាលេសរបស់ក្រុមហ៊ុន ព្រោះថាពេលចាក់ដីចូលទន្លេសាបរាប់ពាន់ឡាននោះ ម្តេចមិនខ្លាចប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាត? ម្យ៉ាងទៀតតើក្រុមហ៊ុនចាក់ដីចូលទន្លេសាបបែបនេះ ដើម្បីទទួលបានទឹកស្អាត ឬយ៉ាងណា? ថាតើទឹកដែលបូមពីទន្លេមក មិនមានការបន្សុតអោយទៅជាទឹកស្អាត មុនចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់ទេឬ? ។
ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង សំណូមពរក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងអ្នកពាក់ព័ន្ធ មេត្តាចាត់វិធានការក្តៅតែម្តងទៅ ព្រោះខាងក្រុមហ៊ុន មិនមានចេតនាក្នុងការកាយដីដែលខ្លួនបានចាក់ចូលទន្លេសាបនោះចេញវិញទេ ។ ម្យ៉ាងទៀត បើទុកបែបនេះ ថាតើច្បាប់ស្តីពីការការពារទឹកក្នុងព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា១២ និង៣៦ មានន័យអ្វី? ហើយវាជាគំរូអាក្រក់មួយសម្រាប់ប្រជាពលរដ្ឋ និងឈ្មួញទូទៅធ្វើបានដូចគ្នាផងដែរ៕ កាំង ហុងវាស្នា
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា