ព័ត៌មាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលរៀបចំមន្ទីរពេទ្យហ្លួងម៉ែ ជាមន្ទីរពេទ្យឯកទេសព្យាបាលជំងឺមហារីក
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិមុនបន្តមកអាណត្តិនទី៧ នៃរដ្ឋសភាបាននឹងកំពុងរៀបចំមន្ទីពេទ្យឯកទេសជំងឺមហារីកនៅពេទ្យហ្លួងម៉ែ រាជរដ្ឋាភិបាលគ្រោងថវិកា ១០ លានដុល្លារ សម្រាប់ការគិតគូរទាំងការកសាងអគារបំពាក់ឧបករណ៍សម្ភារបរិក្ខាបច្ចេកទេសទាំងការកសាង ធនធានមនុស្សបណ្ដុះបណ្ដាលគ្រូពេទ្យឱ្យមានជំនាញខាងជំងឺមហារីកដើម្បី ព្យាបាលអ្នកដែលកើតជំងឺមហារីកសង្គ្រោះជីវិតអ្នកជំងឺមហារីក ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ ខណៈអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជា ផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ព្រឹកថ្ងៃទី៥ឧសភាសុខាភ្នំពេញ។
សម្ដេចធិបតី បានសម្ដែងនូវការគាំទ្រដល់កម្មវិធីរបស់ក្រសួងសុខាភិបាលបើកយុទ្ធនាការអប់រំចាក់ថ្នាំបង្ការដល់ស្ត្រីកុមារការពារកុំឲ្យមានជំងឺមហារីក។ រាជរដ្ឋាភិបាលនឹងរៀបចំកសាងមន្ទីរពេទ្យតំបន់ពីរ នៅខេត្តសៀមរាប និងខេត្តកំពង់ចាម ដើម្បីចូលរួមបង្ការទប់ស្កាត់ និង ពង្រីកសេវាព្យាបាលជំងឺមហារីកនេះឱ្យបានទៅដល់មូលដ្ឋានរបស់ប្រជាពលរដ្ឋ។
តាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ជំងឺមហារីកក្នុងមួយឆ្នាំកើន ២ ម៉ឺននាក់បើប្រៀបធៀបជាមួយប្រទេសផ្សេងមានចំនួនតិចតែបើប្រៀបធៀបមួយប្រជាពលរដ្ឋយើង ១៧ លាននាក់វាមានចំនួនច្រើនគួរឱ្យព្រួយបារម្ភ ។ ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០,០០០នាក់ ជារៀង រាល់ ឆ្នាំ ដែលស្មើនឹង ៦៤ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ប្រមាណ ១៤ភាគរយ ហើយ តាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩,៧៩៥នាក់ ក្នុងនោះ ១០.៦២៤ករណីជាស្ត្រី។
-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា