ព័ត៌មាន
កម្ពុជា-ឡាវ ឯកភាពលើកិច្ចសហប្រតិបត្តិការអាទិភាពមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំទ្វេភាគីជាមួយក្រសួងកសិកម្ម និងរុក្ខាកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីកន្លងទៅនេះនៅប្រទេសឡាវ។

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញផ្សាយនៅល្ងាចថ្ងៃទី៤ ឧសភា ឆ្នាំ២០២៥នេះ បានឲ្យដឹងថានៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរបានពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នា(MOU) ដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
ជាលទ្ធផល ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចសហប្រតិបត្តិការអាទិភាពចំនួន៣ សំខាន់ៗគឺ៖ ១. កិច្ចសហប្រតិបត្តិការលើធាតុចូលកសិកម្ម៖ ដោយផ្តល់អាទិភាពលើការផ្គត់ផ្គង់ធាតុផ្សំនៃផលិតកម្មជីកសិកម្ម ជាពិសេសប្រភេទជីប៉ូតាស។ ២. ការជំរុញកសិពាណិជ្ជកម្មទ្វេភាគី៖ ការបង្កើនការនាំចេញផលិតផលកសិកម្មកម្ពុជា ជាពិសេសផលិតផលស្វាយ ដោយប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវដែកនិងរថភ្លើងល្បឿនលឿនឆ្លងកាត់ប្រទេសឡាវ ទៅកាន់ទីផ្សារចិន ឬប្រទេសទី៣ ដែលនឹងជួយបង្កើនទីផ្សារថ្មីសម្រាប់ផលិតផលកសិកម្មកម្ពុជា។ ៣. កិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ៖ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិនានា ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមនៃប្រទេសទាំងពីរក្នុងវិស័យកសិកម្ម។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ដំណើរទស្សនកិច្ចនេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា៕
អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា