ព័ត៌មាន
ក្រុមធុរកិច្ចថៃបង្កើតបរិយាកាសជួបជុំគ្នា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា
ធុរកិច្ចមកពីប្រទេសថៃ និងតំណាងក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មនៅក្នុងព្រះរាជាចក្រកម្ពុជា បានជួបជុំសំណេះសំណាល ពិភាក្សា និងផ្លាស់ប្តូរនូវបទពិសោធន៍ រវាងគ្នាទៅវិញទៅមក ដើម្បីជំរុញបរិយាកាសវិយោគនៅកម្ពុជាឲ្យកាន់តែរីកចម្រើន ដើម្បីចូលរួម ជំរុញដល់កំណើសេដ្ឋកិច្ចប្រទេសទាំងពីរផងដែរ។
លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា (TBCC) បានលើកឡើងក្នុងពិធីជួបជុំសំណេះ សំណាល និងពិសារអាហារសាមគ្គី (TBCC Get Together Part2, 2025) ដែលរៀបចំដោយសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ទាក់ទិនកម្មវិធីជួបជុំ សំណេះសំណាល និងពិសារអាហារសាមគ្គី សមាគមបានរៀបចំឡើងជាច្រើនលើក មកហើយ ដោយកម្មវិធីនេះបានធ្វើឲ្យម្ចាស់សហគ្រាស អាជីវកម្ម មកពីក្រុមហ៊ុនផ្សេងៗ ដែលកំពុងវិនិយោគនៅព្រះរាជាណាចក្រ កម្ពុជា និងធុរកិច្ចថ្មីៗដែលទើបមកពីប្រទេសថៃ បានជួបជុំសំណេះសំណាល ដើម្បីបង្កើតភាពស្និតស្នាល ក៏ដូចជាការស្វែងរកដៃគូរ និងឱកាសវិនិយោគបន្ថែមនៅកម្ពុជា ដើម្បីជំរុញការធ្វើអាជីវកម្ម ពាណិជ្ជកម្ម ប្រកបដោយបរិយាកាសរីកចម្រើន។
លោកស្រី លើកឡើងបន្ថែមថា ដោយមើលឃើញពីសក្តានុពល វិនិយោគិនថៃបានមកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់ ជាក់ស្តែងមកដល់បច្ចុប្បន្ននេះ ឃើញថា មានក្រុមហ៊ុនថ្មីៗចូលមកវិនិយោគនៅកម្ពុជាជាច្រើន និងបានកំពុងជំរុញវិនិយោគបន្ថែម ក្រោមបរិយាកាសវិនិយោគនៅកម្ពុជា ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារបច្ចុប្បន្ន ក្នុងគោលដៅជំរុញការធ្វើអាជីវកម្មឲ្យកាន់តែរីក ចម្រើន ដើម្បីចូលរួមចំណែកដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការចូលចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម របស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ, បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឱ្យ ដឹងថា នៅក្នុងរយៈពេល ៣ ខែ ឆ្នាំ២០២៥ នេះ ការធ្វើពាណិជ្ជកម្មប្រទេសទាំងពីរ មានទំហំទឹកប្រាក់ជិត ១ ១៥០ លានដុល្លារ កើនឡើងជាង ២ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារថៃ មានចំនួនជាង ២៥៥ លានដុល្លារ និងការនាំចូលពីថៃមកកម្ពុជា មានចំនួនជិត ៩០០ លានដុល្លារ។ ចំណែកទាក់ទុនការវិនិយោគវិញ នៅក្នុងត្រី មាសទី១ ឆ្នាំ២០២៥នេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគថ្មីបានចំនួន ១៧២ មានទុនវិនិយោគសរុប ប្រមាណ ២,៥ ពាន់លានដុល្លារអាម៉េរិក កើនឡើងចំនួន ៦៦ គម្រោង ខណៈទុនវិនិយោគក៏បានកើនឡើងប្រមាណ ៣០៥ លាន ដុល្លារអាម៉េរិក បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា