ព័ត៌មាន
ការអនាម័យដៃត្រឹមត្រូវបានរួមចំណែកធ្វើឱ្យសិស្សនៅសាលារៀនបឋមសិក្សាចតុមុខមានសុខភាពល្អ
ការអនាម័យដៃត្រឹមត្រូវបានរួមចំណែកធ្វើឲ្យសិស្សនៅសាលារៀនបឋមសិក្សាចតុមុខ ក្នុងរាជធានីភ្នំពេញ មានសុខភាពល្អ ខណៈគណៈគ្រប់គ្រងសាលាបន្តយកចិត្តទុកដាក់ថែរក្សាកន្លែងលាងដៃឱ្យមានអនាម័យ និងអប់រំសិស្សពីអនាម័យដៃឱ្យបានស្អាត។

លោក សូ ធី នាយកសាលាបឋមសិក្សាចតុមុខ ស្ថិតនៅខណ្ឌដូនពេញ រាជធានីពេញ នៅថ្ងៃទី០៥ខែឧសភា នេះ ដែលត្រូវនឹងថ្ងៃនៃទិវាអនាម័យដៃពិភពលោក បានប្រាប់BTVថា តាមការសង្កេត ក្នុងរយៈ ពេល៣ឬ៤ឆ្នាំចុងក្រោយនេះ សិស្សិសាលាបឋមសិក្សាចតុមុខ មានសុខភាពល្អ បន្ទាប់ពីសាលារៀន បាន រៀបចំកន្លែងលាងដៃនឹងសាប៊ូជាប់ជាប្រចាំ និងបានកែលម្អកន្លែងលក់ចំណីអាហារឲ្យមានអនាម័យ និង លក់ចំណីអាហារដែលមានសុវត្ថិភាព។
សិស្សបានលើកឡើងដែរថា ដោយគោរពតាមការណែនាំរបស់គ្រូ អ្នកគ្រូ និងម៉ាក់ប៉ា ពួកគេតែងតែ សម្អាតដៃជានិច្ចមុនពេលហូបចំណីអាហារ និងសម្អាតអនាម័យនៅក្នុងបរិវេណសាលារៀនឲ្យស្អាត តាមរយៈការទុកដាក់សំរាមត្រឹមត្រូវ ស្រោចទឹកផ្កា និងសម្អាតបន្ទប់ទឹកទៅតាមវេន ជាដើម។

នៅឆ្នាំ២០២៥នេះ ទិវាអនាម័យដៃពិភពលោក ប្រារព្ធធ្វើឡើងក្រោមប្រធានបទ «ពេលខ្លះយើងប្រើស្រោមដៃ ប៉ុន្តែត្រូវធ្វើអនាម័យដៃគ្រប់ពេល» ក្នុងគោលបំណងសំខាន់ៗចំនួន៣រួមមាន៖ទី១.លើកកម្ពស់ការអនុវត្តអនាម័យដៃឱ្យល្អប្រសើរ (ដោយប្រើបច្ចេកទេសសមស្រប និងយោងតាម WHO 5 Moments) និងពេលវេលាសម្រាប់ការប្រើប្រាស់ស្រោមដៃសមស្របនៅក្នុងដំណើរការការងារថែទាំសុខភាព ទី២.លើកកម្ពស់ការដាក់បញ្ចូលអនាម័យដៃនៅក្នុងយុទ្ធសាស្ត្រជាតិរបស់ IPC ក៏ដូចជានីតិវិធីប្រតិបត្តិស្តង់ដា (SOPs) នៅមូលដ្ឋានសុខាភិបាល ដោយអនុវត្តតាមអនុសាសន៍របស់ផែនការសកម្មភាពសកល និងក្របខណ្ឌត្រួតពិនិត្យ ២០២៤-២០៣០ របស់អង្គការសុខភាពពិភពលោក និងទី៣.លើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ស្រោមដៃមិនចាំបាច់ដែលប៉ះពាល់ដល់បរិស្ថាន និងអាកាសជាពិសេសការបោះចោលសំណល់ស្រោមដៃ៕ អត្ថបទ៖ ទូច សោភ័ណ










-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា