ព័ត៌មាន
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ
កណ្ដាល៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ ។
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖
-សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ខេត្តកណ្តាលនាពេលនេះ នឹងអាចផ្ដល់អត្ថប្រយោជន៍ដល់សហគមន៍ប្រជាជន តាមរយៈការកាត់បន្ថយការងារ បរិស្ថានសំដៅចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ សាធារណរដ្ឋកូរ៉េ ដែលបានបន្តគាំទ្រ និងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ខណៈតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចទៅសាធារណរដ្ឋកូរ៉េ កាលពីឆ្នាំមុនបានលើកកម្រិតទំនាក់ទំនងប្រទេសទាំងពីរឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ដ ដែលនេះជាឱកាសជំរុញកំណើនសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមទៀតមកកម្ពុជា។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ សម្រាប់ប្រជាពលរដ្ឋម្នាក់ៗ សុខភាពគឺជាគោលសំខាន់ បើយើងមានសុខភាពល្អ គឺជាធនធាន ប៉ុន្ដែបើយើងមានជំងឺ សុខភាពមិនល្អ គឺជាបន្ទុកក្នុងគ្រួសារ ដូច្នេះទើបក្នុងរយៈពេលជិត២០ក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានកសាងនូវសមត្ថផលសុខាភិបាល និងដាក់ចេញនូវគោលនយោបាយជាច្រើន ដើម្បីលើកកម្ពស់សុខុមាលភាពសុខភាពដល់ពលរដ្ឋ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី៖ ក្រុងតាខ្មៅនាពេលនេះ ខុសពីក្រុងតាខ្មៅនាពេលកន្លងមក មានហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារ លំនៅដ្ឋានសាងសង់ និងកំណើនប្រជាពលរដ្ឋច្រើន ដូច្នេះការដោះស្រាយបញ្ហាទឹកកខ្វក់ជាការសំខាន់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ ការយកចិត្តទុកដាក់ដល់សុខភាពរបស់ប្រជាពលរដ្ឋ មិនត្រឹមតែគិតគូទៅលើការព្យាបាលប៉ុណ្ណោះទេ ប៉ុន្ដែត្រូវគិតគូទៅដល់ការបង្កា ការពារ កុំឱ្យកើតមានឡើង ជាពិសេសជំងឺដែលពាក់ព័ន្ធទៅនឹងបរិស្ថានជុំវិញ គឺយើងចាំបាច់រួមគ្នាដើម្បីការពារ ដែលនេះជាកត្តាចាំបាច់ និងជាផ្នែកមួយនៃគោលនយោបាយសម្រាប់ការអភិវឌ្ឍប្រទេស ដូច្នេះរាជរដ្ឋាភិបាលយកចិត្តទុកដាក់ដល់ការអភិវឌ្ឍចម្រោះទឹកកខ្វក់នេះ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការកសាងមិនអាចធ្វើមួយថ្ងៃបានទេ ប៉ុន្តែរាជរដ្ឋាភិបាលនឹងខិតខំធ្វើ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាប្រទេសជាតិទាំងមូល។
-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលនិងបន្តចុះគ្រប់ទីកន្លែង ដើម្បីសម្ពោធសមិទ្ធផលជាច្រើន ជាបន្តបន្ទាប់ទៀតនៅទូទាំងប្រទេស ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ។ នេះជាផ្ការីករបស់រាជរដ្ឋាភិបាល ។
-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី៖ កាលពីខ្ញុំនៅក្មេងពេលចូលឆ្នាំម្ដងៗខ្ញុំមិនដែលបានឃើញមុខឪពុកខ្ញុំទេ ព្រោះឪពុកខ្ញុំចេញទៅសមរភូមិ ប៉ុន្ដែបច្ចុប្បន្នក្នុងមួយឆ្នាំៗ កម្ពុជាយើងចូលឆ្នាំច្រើនដងណាស់ សប្បាយណាស់ពេលចូលឆ្នាំ មិនដូចកាលពីខ្ញុំនៅក្មេងទេ។
-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ៖ អ្នកណាធ្វើផ្ការីកអីក៏ធ្វើទៅ សំខាន់រាជរដ្ឋាភិបាល ខិតខំកសាងសមិទ្ធផលឲ្យរីកកាន់តែខ្លាំង ដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ និងប្រទេសជាតិ ទាំងមូល។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺចង់មានន័យឌឺដង ឲ្យក្រុមឧទ្ទាមក្រៅច្បាប់ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស៕
-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោង នឹងសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែកក្កដា ឆ្នាំ២០២៥ នឹងមានតំបន់សេដ្ឋកិច្ចពិសេសមួយនៅ ក្បែរអាកាសយានដ្ឋាននោះថែមទៀត។ តំបន់សេដ្ឋកិច្ចពិសេសនោះក៏មានប្រព័ន្ធហេដ្ឋារចនាសម្ពន្ធត ភ្ជាប់ជាមួយនឹងព្រែកជីកហ្វូណនតេជោផងដែរ។
-សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ទោះបីជាបច្ចុប្បន្នពិភពលោកកំពុងមានបញ្ហាស្ថិតក្នុងភាពមិនច្បាស់លាស់ ប៉ុន្ដែខ្ញុំសូមឱ្យប្រជាពលរដ្ឋ ជឿជាក់រាជរដ្ឋាភិបាល ព្រោះរាជរដ្ឋាភិបាលនៅជាមួយបងប្អូន កសាងសមិទ្ធផលសម្រាប់បងប្អូន មិនទៅណាចោលប្រជាពលរដ្ឋទេ។














-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន5 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន6 days agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ