ព័ត៌មាន
៥ខែដើមឆ្នាំនេះលំហូរ នៃអ្នកវិនិយោគនិងអ្នកទេសចរចិនមកកម្ពុជាមានកំណើនប្រមាណ ៣០ភាគរយ
យោងតាមប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានលើកឡើងថា គិតក្នុងរយៈពេលជាង ៥ខែដើមឆ្នាំ២០២៥នេះ លំហូរនៃអ្នកវិនិយោគ និងអ្នកទេសចរចិន មកកម្ពុជាមានការកើនឡើងប្រមាណជា ២០ ទៅ៣០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីការវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី កាលពីរសៀលថ្ងៃទី៥ ខែឧសភាកន្លងទៅ បានឱ្យដឹងថា ការវិនិយោគមកពីប្រទេសចិន ចាប់ពីខែមករារហូតមកដល់ពេលនេះ គឺមានអ្នកវិនិយោគចិនលំហូរចូលមកកម្ពុជាច្រើន ហើយជាពិសេសក្រោយពីការបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង មានអ្នកវិនិយោគ និងអ្នកទេសចរចិនជាច្រើនបានចូលមកកម្ពុជា។ អ្នកឧកញ៉ា បានបន្តថា ក្រុមអ្នកវិនិយោគ ដែលចូលមកកម្ពុជាដើម្បីសិក្សាស្វែងយល់ពីការវិនិយោគ មិនតែប៉ុណ្ណោះ មិនមែនតែអ្នកវិនិយោគចូលមកច្រើននោះទេ អ្នកទេសចរចិនក៏មកកម្សាន្តច្រើនផងដែរ ព្រោះសមាគមរបស់លោកទទួលភ្ញៀវជាអ្នកវិនិយោគចិនស្ទើរតែរៀងរាល់ថ្ងៃតែម្តង។

អ្នកឧកញ៉ា ក៏បានវាយតម្លៃផងដែរថា កំណើននេះ អាចនឹងមានការកើនឡើងបន្ថែមទៀត ដោយសារឥទ្ធិពលនៃការបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីចិន ដែលធ្វើឱ្យអ្នកវិនិយោគចិនមានទំនុកចិត្តមកលើប្រទេសកម្ពុជា និងបានទាក់ទងមកសមាគមរបស់លោក ដើម្បីចង់មកសិក្សាស្វែងយល់ និងចង់មកវិនិយោគនៅកម្ពុជា។ អ្នកឧកញ៉ា បានបន្ថែមថា ការទុកចិត្តនេះ គឺដោយសារតែថ្នាក់ដឹកនាំកំពូលរបស់ចិនបានមកប្រទេសកម្ពុជាយើង ដែលធ្វើឱ្យប្រជាជនចិនមានជំនឿចិនត្តយ៉ាងខ្លាំងដើម្បីមកដាក់ការវិនិយោគ និងស្វែងរកសក្តានុពលអ្វីដែលពួកគេអាចធ្វើបាន។

ប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជាដដែលនេះ បានអំពាវនាវឱ្យសហជីព ក៏ដូចជាកម្មករ កម្មការិនី ពង្រឹងសមត្ថភាព និងខិតខំប្រឹងប្រែងចាប់យកឱកាសដែលមានអ្នកវិនិយោគចូលមកច្រើន ដែលជាការបង្កើតឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ។ អ្នកឧកញ៉ា ក៏បានបង្ហាញជំនឿជឿជាក់ថា កម្មករ កម្មការិនីទាំងអស់ នឹងខិតខំប្រឹងប្រែងចាប់យកឱកាសនេះ ដើម្បីអនាគតរបស់ពួក ដែលអនាគតពួកគេអាចមានលទ្ធភាពបើករោងចក្រតូចៗរបស់ខ្លួនសម្រាប់លក់ក្នុងស្រុក ឬនាំចេញទៅក្រៅប្រទេសក៏បាន៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា