ព័ត៌មាន
ក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ី មានចំណាប់អារម្មណ៍ធ្វើរោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជា
ភ្នំពេញ ៖ នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោកដាតុ ស៊្រីថាហ៊ា សមាជិកក្រុមប្រឹក្សាពិគ្រោះយោបលរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី រួមទាំងក្រុមអ្នកវិនិយោគរបស់ឥណ្ឌូនេស៊ី បានបង្ហាញចំណាប់អារម្មណ៍ចង់ធ្វើការវិនិយោគដោយធ្វើរោងចក្រកៃច្នៃផលិតផលកសិកម្ម ជាពិសេសរោងចក្រកែច្នៃ ស្វាយចន្ទីនៅកម្ពុជានាពេលខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធ សភាកម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មានតាមរយៈតេលេក្រាម ស្តីពីលទ្ធផលនៃកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ដាតុ ស៊្រីថាហ៊ា នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា ធីរិទ្ធ បានឲ្យដឹងថា នៅក្នុងជំនួបនោះភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើន ស្តីពីទំនាក់ទំនងរវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មតែម្តង។ ឯកឧត្តមបានឲ្យដឹងទៀតថា នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន លោក ដាតុ ស្រ៊ីថាហ៊ា បានជំរាបសម្តេចតេជោថា លោកនិងក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខនេះ ដើម្បីស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា។ ការណ៍ដែលលោកមានចំណាប់អារម្មណ៍ធ្វើការវិនិយោគនៅកម្ពុជានេះ គឺដោយសារតែលោក និងក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ីជឿទុកចិត្តលើស្ថានភាព ស្ថិរភាព និងការវិវត្តសេដ្ឋកិច្ចនៅកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោអតីតនាយករដ្ឋមន្រ្តី និងបន្តដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនាពេលបច្ចុប្បន្ននោះ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញនូវក្តីរីករាយ ចំពោះចំណាប់អារម្មណ៍របស់ក្រុមអ្នកវិនិយោគិនឥណ្ឌូនេស៊ី ដែលចង់ធ្វើការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិឧស្សាហកម្មនោះ។ ឯកឧត្តមអ្នកនាំពាក្យបានលើកឡើងទៀតថា ក្នុងឱកាសនោះដែរសម្តេចតេជោ ក៏បានបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ក៏ដូចជាការបង្ករលក្ខណៈងាយស្រួលដល់អ្នកវិនិយោគបរទេស។ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ដល់ក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ីទាំងនោះទៀតថា កម្ពុជាកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍក៏ដូចជាការ កាត់បន្ថយនូវអត្រាក្រីក្ររបស់ខ្លួន ដូច្នេះហើយការទាក់ទាញអ្នកវិនិយោគបរទេសគឺជាគោលដៅអាទិភាព របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន។
បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាដដែល បានឲ្យដឹងផងដែរថា នៅក្នុងកិច្ចជំនួប នោះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ដល់ក្រុមអ្នកវិនិយោគឥណ្ឌូនេស៊ីដែរថា កម្ពុជានឹងបន្តថែរក្សា នូវសុខសន្តិភាព និងការអភិវឌ្ឍ ដើម្បីធ្វើយ៉ាងណាឲ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០៕
អត្ថបទ ៖ បាន ចក់




-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ