ព័ត៌មាន
ប្រព័ន្ធទូទាត់កម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ជាប្រព័ន្ធលើកកម្ពស់រូបិយវត្ថុជាតិ
ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ ជាប្រព័ន្ធដែលជួយបង្កើនការផ្តល់សេវហិរញ្ញវត្ថុ ទៅដល់ប្រជាជនកម្ពុជា ការរួមចំណែកកាត់បន្ថយចំណាយ និងហានិភ័យក្នុងប្រតិបត្តិការទូទាត់ ការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុ ជាតិ និងការទូទាត់ជាមួយបណ្តាប្រទេសដែលមានកិច្ចសហការជាដើម។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាតុមូលស្តីពី «ប្រព័ន្ធទូទាត់ឆ្លងដែន៖ ពីការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ពន័្ធ រហូតដល់ការប្រើប្រាស់ដោយរលូនរបស់ អតិថិជន» នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។ វេទិកានេះត្រូវបានរៀបចំឡើង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយ ធនាគារកណ្តាលអ៊ីតាលី និងធនាគារ សម្រាប់ការទូទាត់អន្តរជាតិ (BIS) ។
ក្នុងវេទិការនោះ, លោកជំទាវទេសាភិបាល បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ ទូទាត់ និងការពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជា ជាមួយប្រទេសក្នុងតំបន់និងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិ។
ជុំវិញការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជានេះ, ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ថា បានបង្កើនការផ្តល់សេវហិរញ្ញវត្ថុ ទៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេសដល់តំបន់ដាច់ស្រយាល ដែលរួមចំណែកកាត់បន្ថយចំណាយ និងហានិភ័យក្នុង ប្រតិបត្តិការទូទាត់ ក៏ដូចជាជំរុញការទូទាត់ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ប្រព័ន្ធទូទាត់កម្ពុជា ក៏បានជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបង្កើនភាពងាយស្រួល និងលទ្ធភាពក្នុងការទូទាត់ជាមួយប្រទេសដែលកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយ៕ អត្ថបទ៖ សុន រ៉ាឌី,








-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា