ព័ត៌មាន
អភិបាលខណ្ឌច្បារអំពៅ ជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងផ្តល់ការឧបត្ថម្ភជាការលើកទឹកចិត្ត
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុងការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងបានផ្តល់ជាថវិកាឧបត្ថម្ភ ជូនពួកគាត់ផងដែរ ។
ការជួបសំណេះសំណាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ នាសាលាខណ្ឌច្បារអំពៅ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាលសាលាខណ្ឌផងដែរ ។
លោកអភិបាលខណ្ឌច្បារអំពៅ បានបន្តធ្វើការណែនាំ និងក្រើនរំលឹកជាថ្មីម្តងហើយម្តងទៀត ដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ត្រូវបន្តការរក្សាបាននូវសាមគ្គីភាពរវាងគ្នានិងគ្នាឱ្យបានល្អ និងបញ្ចៀសឱ្យខាងតែបាននូវរាល់ សកម្មភាពអសីលធម៌ទាំងឡាយទៅលើពលរដ្ឋ កំឡុងពេលចុះបំពេញការងារបស់ខ្លួន ដូចជាការប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យជាដើម ។
លោកអភិបាលខណ្ឌបានហាមប្រាមដាច់ខាតដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ គឺ កុំនាំគ្នាលេងល្បែងស៊ីសងគ្រប់ប្រភេទ និងកុំសេពគ្រឿងញៀន បើមានបុគ្គលណាម្នាក់លួចប្រព្រឹត្តិអំពើអប្បាយមុខទាំងអស់នេះ ខុសផ្ទុយពីវិន័យកងកម្លាំងសន្តិសុខ គឺនឹងត្រូវបញ្ឈប់ពីការងារ តែម្តង ។
ជាមួយគ្នានេះដែរលោកអភិបាល បានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរលើដងផ្លូវ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។ ក្នុងឱកាសនោះ លោកអភិបាលបានឧបត្ថម្ភដល់កម្លាំងសណ្តាប់ខណ្ឌក្នុងម្នាក់ៗទទួល បានអង្ករ៣០គីឡូក្រាម និងថវិកាមួយចំនួនផងដែរ ៕ លីហេង





-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា