ព័ត៌មាន
យុវជនកាកបាទក្រហមកម្ពុជា ចូលរួមសកម្មភាពសម្រួល និងអប់រំពីច្បាប់ចរាចរណ៍នៅតាមភ្លើងស្តុប
យុវជនកាកបាទក្រហមកម្ពុជា ក្រៅពីជួយលើការងារតាមសាលារៀនដែលខ្លួនសិក្សា ពួកគេក៏ចូលរួមការងារសង្គមជាច្រើនផងដែរ។ ការងារសង្គមទាំងនោះ ក៏រាប់បញ្ចូលលើការងារចរាចរណ៍ ដែលពួកគេតែងចូលរួមជាមួយសមត្ថកិច្ចជំនាញ ដើម្បីសម្រួលការកកស្ទះ ក៏ដូចជាការអប់រំពីច្បាប់ចរាចរណ៍ដល់អ្នកបើកបរ។
ជារៀងរាល់ចុងសប្ដាហ៍ ក្រុមយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យហ៊ុនសែនសរីភាព និងវិទ្យាល័យហ៊ុនសែនតាខ្មៅ តែងមកចូលរួមជាមួយសមត្ថកិច្ចជំនាញ ក្នុងការជួយសម្រួលចរាចរណ៍ ក៏ដូចជាជួយអប់រំពីច្បាប់ចរាចរណ៍ដល់អ្នកបើកបរតាមភ្លើងស្តុប។
ក្នុងឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា ពួកគេបានមកដល់ទីតាំងពីព្រឹកព្រលឹម ដើម្បីចាប់ផ្ដើមការងារជាមួយសមត្ថកិច្ច។ ក្នុងការចូលរួមលើការងារសង្គមដោយស្ម័គ្រចិត្ត និងមិនទទួលបានប្រាក់កម្រៃនេះ ពួកគេមិនរុញរាក្នុងការបំពេញការងារនេះនោះទេ។ ពួកគេថា ទោះក្ដៅទោះហត់ ក៏ពួកគេពេញចិត្ត សប្បាយចិត្តក្នុងការចូលរួមដើម្បីភាពប្រសើរឡើងនៃសង្គមជាតិ។ រឿងមួយដែលពួកគេចង់បាន គឺការគោរពច្បាប់ចរាចរណ៍ របស់អ្នកបើកបរ និង សុខសុវត្ថិភាពនៅតាមដងផ្លូវសម្រាប់ទាំងអស់គ្នា។
កំឡុងពេលបំពេញភារកិច្ចនេះដែរ លោក សំរិទ្ធសន សុជា ជានគរបាលចររាចរណ៍ផ្លូវគោក ក៏បានកោតសសើរ ដល់ក្រុមយុវជនកាកបាទក្រហមកម្ពុជា ដែលតែងចូលរួមជាប្រចាំជាមួយសមត្ថកិច្ច ក្នុងការជួយអប់រំ និងសម្រួលចរាចរណ៍នៅចំណុចភ្លើងស្តុបនេះដែរ។ ក្នុងនាមជាសមត្ថកិច្ច គាត់ពេញចិត្តទៅលើសកម្មភាពគំរូ របស់ក្រុមយុវជនកាកបាទក្រហមកម្ពុជា។
នៅក្នុងសប្ដាហ៍នេះ ពោលនៅថ្ងៃទី ៨ ខែឧសភា គឺជាខួបលើកទី ១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងជាខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ ៖ រួមគ្នាស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ។
ជាការអបអរសាទរនៃទិវានេះ សប្បុរសជន បណ្ដាក្រុមហ៊ុនជាច្រើន ក៏បានចូលរួមបរិច្ចាគជាថវិកាជូនដល់កាកបាទក្រហម ដើម្បីបន្តបេសកកម្មការងារមនុស្សធម៌របស់ខ្លួន៕ អត្ថបទ៖ គឹមហុក





-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា