ព័ត៌មាន
ក្រសួងអប់រំបើកយុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀនក្រោមប្រធានបទ «សុខភាពកុមារ និងជាតិដែក»
ភ្នំពេញ៖នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានចូលជាអធិបតី ក្នុងពិធីបើកយុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀន ក្រោមប្រធានបទ «សុខភាពកុមារ និងជាតិដែក» និងមានការអញ្ជើញចូលរួមពីសំណាក់ លោក Danish Rahman នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Danone ប្រចាំតំបន់អាស៊ីអាគ្នេយ៍, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោក Maarten VAN LEEUWEN នាយកគ្រប់គ្រងក្រុមហ៊ុន Danone ប្រចាំប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា លោក លោកស្រី ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ សិល្បករ សិល្បការិនី អ្នកផលិតមាតិកា គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
យុទ្ធនាការសុវត្ថិភាពចំណីអាហារក្នុងសាលារៀន ក្រោមប្រធានបទ «សុខភាពកុមារ និងជាតិដែក» គឺជាគំនិតផ្តួចផ្តើមរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុន Danone ប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដើម្បីរួមគ្នាកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារ និងផ្សព្វផ្សាយការអនុវត្តសុវត្ថិភាពចំណីអាហារតាមសាលារៀននៅប្រទេសកម្ពុជា។
ក្នុងឱកាសនេះ លោក Danish Rahman នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Danone ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងពីបេសកកម្មរបស់ក្រុមហ៊ុន Danone ក្នុងការផ្តល់អាហារតាមរយៈសុខភាពទៅកាន់មនុស្សកាន់តែច្រើនតាមដែលអាចធ្វើទៅបាន។ ដូចនេះហើយ ក្រុមហ៊ុន Danone កម្ពុជា គាំទ្រ និងបន្តកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួមកាត់បន្ថយភាពស្លេកស្លាំង ដោយសារកង្វះជាតិដែក ដើម្បីធានាបានថា កុមារទទួលបានអ្វីដែលល្អបំផុត តាមរយៈការបង្កើនចំណេះដឹង ការត្រួតពិនិត្យភាពស្លេកស្លាំង និងការផ្តល់អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី ជាដំណោះស្រាយសុខភាព ដែលអាចជួយឱ្យកុមារលូតលាស់បានយ៉ាងពេញលេញ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Danone ប្រចាំកម្ពុជា ដែលបានយកចិត្តទុកដាក់លើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជនកម្ពុជា ក៏ដូចជាសិស្សានុសិស្ស តាមរយៈយុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀនដែលនឹងផ្តល់ការអប់រំទៅដល់គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ មាតាបិតា សិស្សនុសិស្ស និងសាធារណជនឱ្យកាន់តែយល់ដឹងអំពី៖ ១. ការបង្កើតទម្លាប់បរិភោគអាហារប្រចាំថ្ងៃ ៣ក្រុម អាហារថាមពល អាហារសាងសង់ និងអាហារការពារ (តិចខ្លាញ់ តិចអំបិល តិចស្ករ)។ ២. អាហារូបត្ថម្ភមានជាតិដែក និងវីតាមីនស៊ី។ ៣. ការចៀសវាងភេសជ្ជៈផ្អែម។
ឯកឧត្តមថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាគ្រប់នីតិកាលទាំងអស់ តែងតែយកចិត្តទុកដាក់ខ្ពស់លើ កត្តាសុខភាពរបស់សិស្ស ក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។ ថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនូវសមាសធាតុអាទិភាពមួយ ក្នុងការលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាជនលើគោលនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិ បន្តបន្ទាប់មកក៏ដូចជាបច្ចុប្បន្ននេះ គឺផ្ដោតការយកចិត្តទុកដាក់ទៅលើតម្រូវការធំៗចំនួនបីរបស់ប្រជាពលរដ្ឋគឺ៖ សុខភាព ចំណេះដឹង បំណិនជីវិត និងជីវភាពរស់នៅ។
ឯកឧត្តមបន្តថា ជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងវិធានការគន្លឹះរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី លើវិធានការទី៣ “ការថែរក្សាសុខភាពសិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភរបស់កុមារ និងការត្រួតពិនិត្យគុណភាពអាហារនៅតាមសាលារៀន” ក្រសួងបានដាក់ចេញនូវគោលនយោបាយជាច្រើន រួមមាន គោលនយោបាយស្តីពី«សុខភាពសិក្សា» «អាហារូបត្ថម្ភ» និង «ការផ្តល់អាហារតាមសាលារៀន ឆ្នាំ២០២៤-២០៣៥» ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ស្របតាម «ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៥» ដើម្បីធានាបានសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ ព្រមទាំងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន សំដៅឆ្លើយតបទៅនឹងបញ្ហាកង្វះអាហារូបត្ថម្ភ អសន្តិសុខស្បៀងក្នុងគ្រួសារនិងសហគមន៍ ការជំរុញភាពលូតលាស់ និងដើម្បីលើក កម្ពស់ ការសិក្សា របស់ កុមារ។
សាជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សង្ឃឹមជឿជាក់ថា យុទ្ធនាការសុវត្ថិភាពចំណីអាហារតាមសាលារៀន នឹងក្លាយជាវេទិកាមួយយ៉ាងសំខាន់ នៃការលើកកម្ពស់ការយល់ដឹងរបស់សិស្សលើផ្នែកសុវត្ថិភាពចំណីអាហារ សម្រាប់ការវិនិយោគរយៈពេលវែងលើការអភិវឌ្ឍធនធានមនុស្ស។ យុទ្ធនាការនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាពកុមារ និងជាតិដែក ការប្រយុទ្ធប្រឆាំងនឹងបញ្ហាកង្វះអាហារូបត្ថម្ភ ភាពស្លេកស្លាំង និងការជំរុញភាពលូតលាស់ ក្នុងគោលដៅកសាងមូលធនមនុស្សជំនាន់ក្រោយប្រកបដោយសុខភាព ការអប់រំ និងភាពធន់ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍ សេដ្ឋកិច្ច និង សង្គមប្រកបដោយគុណភាព និងចីរភាព៕







-
ព័ត៌មាន3 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា6 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន3 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន6 days ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា
-
ព័ត៌មាន4 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ