ព័ត៌មាន
អភិបាលខេត្តបន្ទាយមានជ័យ ចុះសំណេះសំណាលសួរសុខទុក្ខកងកម្លាំង ដែលឈរជើងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទលើបឹងទន្លេសាប
បន្ទាយមានជ័យ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងាររដ្ឋបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយ និងថវិកាមួយចំនួនរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យឧបត្ថម្ភជូនដល់កងកម្លាំង
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុ រាត្រី បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះដល់កងកម្លាំង ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ អនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការបង្ក្រាបបទល្មើសនេសាទនានានៅក្នុងផ្ទៃបឹងទន្លេសាប ដោយបានឆ្លងកាត់ឧបសគ្គ មិនថាជួបព្យុះភ្លៀង ក្តៅ រងាយ៉ាងក៏ដោយ ខិតខំបង្ក្រាបបទល្មើស ការពារមច្ឆាជាតិ និងធនធានជីវៈចម្រុះដែលមាននៅក្នុងបឹងទន្លេសាប។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ និងជាប្រធានគណៈបញ្ជាការដឹកនាំទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្រ្តបឹងទន្លេសាប ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលរយៈកាលកន្លងមក តែងតែយកចិត្តទុកដាក់ សុខទុក្ខ កងទ័ព និងបានឧបត្ថម្ភសម្ភារថវិកាមួយចំនួន។
លោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ សូមកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលវានាំឱ្យអន្តរាយដល់ពូជត្រី និងសូមចូលរួមអភិរក្សពូជត្រីដែលមាននៅក្នុង តំបន់បឹងទន្លេសាបឱ្យបានគង់វង្ស និងសូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការជាមួយកងកម្លាំង បើមានបទល្មើសនេសាទខុសច្បាប់កើតមាន សូមរាយការណ៍មកកងកម្លាំង ដើម្បីចុះអន្តរាគមន៍បង្ក្រាបឱ្យបានទាន់ពេលវេលា។








-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា