ព័ត៌មាន
សម្ដេចតេជោស្នើឱ្យបង្កើនទំហំពាណិជ្ជកម្មរវាងកម្ពុជា-ឥណ្ឌូណេស៊ីឱ្យមានចំនួនកើនឡើងថែមទៀត
ភ្នំពេញ ៖ អំឡុងអញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូណេស៊ី និងទស្សនកិច្ចផ្លូវការនៅប្រទេ សទីម័រឡេស្ដេ, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបពិភា ក្សាការងារជាមួយលោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភានៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា រដ្ឋធានីហ្សាការតា។
អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្ដម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងជំនួបនេះលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ីបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេចតេជោ ដែលអញ្ជើញបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ីនាពេលនេះ។ លោកជំទាវបានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្ដេចតេជោនៅប្រទេសឥណ្ឌូ ណេស៊ីនៅពេលនេះបានធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឥណ្ឌូណេស៊ី-កម្ពុជាកាន់តែរឹងមាំថែមទៀត។ លោកជំទាវក៏បានរម្លឹកពីឱកាសដែលបានជួបសម្ដេចតេជោកាលនៅកាន់តំណែងជានា យករដ្ឋមន្ត្រី និងកាន់តែរីករាយដែលបានជួបសម្ដេចតេជោនៅពេលនេះ ដែលសម្ដេចកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជា។
នៅក្នុងជំនួបនេះ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោបានបង្ហា ញក្ដីរីករាយដោយបានជួបលើកជំទាវជាថ្មី ដែលជំនួបលើកនេះ គឺជាជំនួបលើកទី៣ ហើយរវាងសម្ដេច និងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី។
សម្ដេចតេជោក៏បានបង្ហាញនូវក្ដីរីករាយចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី ដែលបានបន្តរហូតមកទល់នឹងពេលនេះ។ សម្ដេចតេជោក៏បានថ្លែងអំណរគុ ណចំពោះឥណ្ឌូណេស៊ី ដែលបានប្រឹងប្រែងសម្របសម្រួលនៅក្នុងដំណើរការស្វែងរកសន្តិភាពជូនកម្ពុជា រហូតសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
សម្ដេចតេជោបានរម្លឹកពីការរៀបចំប្រារព្ធខួប ៦៥ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ឥណ្ឌូណេស៊ីកាលពីឆ្នាំ២០២៤ គឺឆ្នាំមុន ដោយនៅឆ្នាំមុនក្នុងខួប ៦៥ ឆ្នាំនេះកម្ពុជាបានត្រៀមរៀបចំមហាវិថីចំនួន ២ ដើម្បីដាក់សម្ពោធ, នោះគឺមហាវិថី ស៊ូ ការណូ ជាមហាវិថីដាក់ឈ្មោះអតីតប្រធានាធិបតីឥណ្ឌូណេស៊ី និងម ហាវិថី អាលី អាឡាតាស់ ជាមហាវិថីដាក់ឈ្មោះអតីតរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ប៉ុន្តែកម្មវិធីស ម្ពោធមហាវិថីទាំងពីរត្រូវខកខានទៅវិញ។
សម្ដេចតេជោក៏បានអញ្ជើញលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចនៅកម្ពុជា តាមកាលវេលាសមស្របណាមួយនៅពេលឆាប់ៗខាងមុខ និងដើម្បីមានឱកាសសម្ពោធមហាវិថីទាំងពីរនោះផង។
លោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី រីករាយទទួលយកសំណើរបស់សម្ដេចតេជោ និងរីករាយចំ ពោះកម្ពុជាដែលបានដាក់ឈ្មោះឯកឧត្ដម ស៊ូ ការណូ ដែលជាជីតារបស់លោកជំទាវនៅមហាវិថីនៅ កម្ពុជា។ លោកជំទាវបានសន្យាថា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានាពេលឆាប់ៗខាងមុខ
ដោយនឹងនាំម្ដាយលោកជំទាវមកទស្សនកិច្ចនៅកម្ពុជាផងដែរ។ លោកជំទាវរីករាយនឹងអញ្ជើញស ម្ពោធមហាវិថីទាំងនោះនៅអំឡុងទស្សនកិច្ចនៅកម្ពុជា។
សម្ដេចតេជោមានប្រសាសន៍ថា សម្ដេចរីករាយ និងរង់ចាំស្វាគមន៍លោកជំទាវអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។
អំឡុងជំនួបពិភាក្សានេះដែរ សម្ដេចតេជោ និងលោកជំទាវប្រធានរដ្ឋសភាឥណ្ឌូណេស៊ី ក៏បានពិភាក្សាពីពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ដោយសម្ដេចតេជោស្នើឱ្យជំរុញទំហំពាណិជ្ជកម្មនៃប្រ ទេសទាំងពីរឱ្យមានចំនួនកើនឡើងថែមទៀត ដោយសារបច្ចុប្បន្នទំហំពាណិជ្ជកម្មប្រទេសទាំងពីរមា នប្រមាណមួយពាន់លានដុល្លារប៉ុណ្ណោះ។ សម្ដេចតេជោក៏បានស្នើឱ្យបង្កើនជើងហោះហើរត្រង់រវាងប្រទេសទាំងពីរដើម្បីជំរុញកំណើនទេសចរ ព្រមទាំងការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនផងដែរ។
សម្ដេចតេជោបានអរគុណជាថ្មីចំពោះឥណ្ឌូណេស៊ីដែលបានទទួលស្វាគមន៍សម្ដេច និងប្រតិភូកម្ពុជាប្រកបដោយភាពកក់ក្ដៅបំផុត។ សម្ដេចតេជោសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនថែមទៀតនៅក្រោយដំណើរទស្សនកិច្ចរបស់សម្ដេច៕
ដោយ៖ គង់ ឌិន









-
PR NEWS3 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន6 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន3 days agoអ្នកនាំពាក្យក្រសួងបរិស្ថាន៖ អ្នកផលិតមាតិកា ជាអ្នកចេះដឹងគួរតែនិយាយ និងជំរុញការការពារសត្វព្រៃ ជាជាងលើកទឹកចិត្តឱ្យបរិភោគដែលផ្ទុយនឹងច្បាប់
-
ព័ត៌មាន1 week agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា
-
កីឡា1 week agoកម្ពុជា ជួបវៀតណាម បញ្ចប់ភារកិច្ចពានបាល់ទាត់អាស៊ាន ខណៈលោក Koji ចាត់ទុកជាប្រកួតដ៏សំខាន់