ព័ត៌មាន
មកដល់ពេលនេះសប្បុរសជនបរិច្ចាគថវិកាដល់កាកបាទក្រហមកម្ពុជាបានជាង១២លានដុល្លារ ក្នុងឱកាសខួប១៦២ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា
សម្រាប់ការអបអរសាទរ ខួប១៦២ឆ្នាំ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» សប្បុរសជនពីគ្រប់មជ្ឈដ្ឋានបានស្ម័គ្រចិត្តនាំយកនូវថវិកាមកចូលរួមជាមួយកាកបាទក្រហមកម្ពុជាដែលគិតមកដល់ថ្ងៃនេះមានចំនួនជាង១២លានដុល្លារអាមេរិកហើយ។

ក្នុងកិច្ចសម្ភាសន៍ជាមួយBTV លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហមកម្ពុជា បានឱ្យដឹងថា ក្នុងយុទ្ធនាការកៀរគ រកមូលនិធិរបស់កាកបាទក្រហមកម្ពុជាសម្រាប់ឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហម ៨ឧសភា និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា បើគិតមកដល់ថ្ងៃនេះគឺមានការចូលរួមពីសប្បុរសជនជាង១ពាន់នាក់ហើយៗកាកបាទក្រហមកម្ពុជាបានទទួលនូវមូលនិធិមានជាង១២លានដុល្លារអាមេរិកហើយ។

ទោះជាយ៉ាងណា លោកជំទាវបញ្ជាក់ថា ការកៀរគ សប្បុរសជនឱ្យចូលរួមគាំទ្រជួយកាកបាទក្រហមកម្ពុជា ដើម្បីកាកបាទក្រហមកម្ពុជា មានលទ្ធភាពមិនរីងស្ងួតសម្រាប់បំរើសកម្មភាពមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះផ្សេងៗ ដោយមិនមានការរើសអើង ប្រកាន់និន្នការ នយោបាយ ជាតិសាសន៍ ពណ៌សម្បុរ អ្វីនោះ មិនមែនសម្រាប់តែឱកាសនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម៨ឧសភានេះទេ គឺបានទទួលមុនៗជាបណ្តើរៗហើយបន្តបន្ទាប់ពីនេះនឹងនៅតែបន្តទទួលជាបន្តបន្ទាប់ទៀត។
លោកជំទាវបន្តថាប្រធានបទនៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហមខួបលើកទី១៦២ឆ្នាំនេះ គឺបន្តរក្សាដូចឆ្នាំ២០២៤ដែរ ដែលសំខាន់បំផុត ដើម្បីសហគមន៍ដែលមានសុខភាពល្អ និងមានភាពធ្ងន់នឹងអាកាសធាតុ។ ប្រធានបទ សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុនេះ មានលក្ខណៈបើកទូលាយច្រើន ជាពិសេសចង់ឲ្យបងប្អូនរួមជាតិ ទាញស្មារតីក្នុងការចូលរួមពីម្នាក់ៗ ស្ម័គ្រចិត្ត ដើម្បីសុខភាពល្អ របស់ខ្លួនឯងម្នាក់ៗ៕













-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា