ព័ត៌មាន
ប្រធានាធិបតីទីម័រឡេស្តេចាត់ទុកសម្ដេចតេជោ ជាមិត្តល្អ មិត្តជិតស្និទ្ធ និងជាស្ថាបនិកកម្ពុជាសម័យទំនើប
ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដល់ទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ រដ្ឋាភិបាល និងប្រជាពលរដ្ឋ ទីម័រឡេស្តេ បានផ្ដល់នូវការស្វាគមន៍ដ៏វិសេសវិសាលបំផុតជូនចំពោះសម្ដេចតេជោ ក្នុងនោះ ប្រធានាធិបតីទីម័រឡេស្តេ បានចាត់ទុកសម្ដេចជាមិត្តល្អ មិត្តជិតស្និទ្ធ និងជាអ្នករំដោះប្រជាជនកម្ពុជាចេញពីរបបវាលពិឃាតហើយកសាងប្រទេសកម្ពុជាសម័យទំនើបដូចបច្ចុប្បន្ន។
សម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧ និង៣៧នាទី (ម៉ោងនៅប្រទេសទីម័រឡេស្តេ ) ត្រូវនឹងម៉ោង១៥ និង៣០នាទីម៉ោងនៅកម្ពុជា បានអញ្ជើញដល់អាកាសយានដ្ឋានអន្តជាតិ នីកូឡៅ លូបាតូ នាទីក្រុងឌីលី ប្រកបដោយសុវត្ថិភាព។

ក្នុងឱកាសនោះ អញ្ជើញទទួលបដិសណ្ឋារកិច្ច សម្តេចតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិ ភូជាន់ខ្ពស់កម្ពុជានាពេលនេះ រួមមាន៖ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម ហ្វ្រង់ ស៊ីស្កូកាបួរឌី ឡាយ ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីសម្របសម្រួលសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីទេសចរណ៍ និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ, ឯកឧត្តម បណ្ឌិត បេនឌីតូ ដូស សាន់តូស ហ្រេ្វ តាស់ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងលោកជំទាវ ហ៊ុស៊ុអ៊ីណា ម៉ារៀ ហ្វៃរៃណា រដ្ឋមន្ត្រី វិមានប្រធានាធិបតី។

ក្នុងឱកាសវត្តមានអញ្ជើញដល់របស់សម្ដេចតេជោ ហ៊ុន សែន នៅតាមដងផ្លូវចេញពីអាកាសយានដ្ឋាន អន្តជាតិ នៃទីក្រុងឌីលី មានប្រជាពលរដ្ឋ សិស្សានុសិស្យយ៉ាងច្រើនកុះករឈអមសងខាងផ្លូវទទួលសា្វគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេក្នុងពេលនេះ។ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទីម័រឡេស្តេបានចាត់ទុកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាឥស្សរជនសំខាន់បំផុតដែលបានផ្តល់កិត្តិយសធំបំផុតដល់ថ្នាក់ដឹកនាំ និងប្រជាជនទីម័រឡេស្តេ។

ក្នុងឱកាសដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលនេះ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ បានផ្តល់កិត្តិយស បើករថយន្តដោយផ្ទាល់ជូនដំណើរសម្តេចតេជោតាំងពីអាកាសយានដ្ឋានរហូតដល់សណ្ឋាគារដែលសម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់ស្នាក់នៅ។
ឯកឧត្តមប្រធានាធិបតី ទីម័រឡេស្តេបានសរសេរបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ឯកឧត្តមថា «ហ៊ុន សែន មិត្តល្អ មិត្តជិតស្និទ្ធ មកលេងយើង។ សម្ដេច ហ៊ុន សែន ជាអ្នករំដោះ និងជាស្ថាបនិកនៃប្រទេសកម្ពុជាសម័យទំនើប, សម្ដេច ហ៊ុន សែន បានដឹកនាំប្រជាជនរបស់លោកចេញពីរបបប្រល័យពូជសាសន៍ឆ្ពោះទៅរកសន្តិភាព និងវិបុលភាព។
សូមបញ្ជាក់ថា ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេចតេជោ នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ, ឯកឧត្តម កៃ រ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដាឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។
ក្នុងឱកាសទស្សនកិច្ចនេះដែរសម្តេចតេជោ នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេសនៅរដ្ឋសភាទីម័រឡេស្តេ និងផ្តល់បាឋកថាលើប្រធានបទស្តីពី-មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព-នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និងសង្គមស៊ីវិលទីម័រឡេស្តេ។
សូមបញ្ជាក់ថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទានដ៏សំខាន់របស់សម្តេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង២ទសវត្សរ៍កន្លងមក ជាពិសេសចំពោះការជំរុញទីម័រឡេស្ដេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្តេ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយសកម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងបំផុតពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភាផងដែរ៕









-
ព័ត៌មាន3 days agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន5 days agoអគ្គមេបញ្ជាការ កងទ័ពហ្វីលីពីន បន្តចុះសង្កេតការណ៍នៅភូមិសាស្រ្តច្រកបឹងត្រកួន
-
ព័ត៌មាន2 days agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
កីឡា6 days agoពានរង្វាន់កីឡាអេឡិចត្រូនិច T.Y Media Academy លើកទី៤ ត្រឡប់មកវិញ ជាមួយកំណើនក្រុមចូលរួមដ៏ច្រើន
-
ព័ត៌មាន3 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
កីឡា1 week agoជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
-
ព័ត៌មាន6 days ago រដ្ឋាភិបាលជប៉ុន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP ចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១.៥ លានដុលដុល្លារ ដើម្បីគាំទ្រការស្ដារជីវភាពរស់នៅ និងការលើកកម្ពស់អាហារូបត្ថម្ភក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះព្រំដែននៅកម្ពុជា
-
ព័ត៌មាន4 days agoក្រុមសហគ្រិន សាទរចំពោះ «យុទ្ធនាការផលិតផលជាតិ» ស្របពេលមានសន្ទុះគាំទ្រ និងប្រើប្រាស់ផលិតផលជាតិ