ព័ត៌មាន
ក្រុមប្រឹក្សារាជធានីភ្នំពេញកោតសរសើរនូវភាពពេញនិយមរបស់ភ្ញៀវជាតិ និងអន្តរជាតិ ដែលទៅដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង
ភ្នំពេញ៖ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានកោតសរសើរថា ភ្ញៀវជាតិ និងអន្តរជាតិបានទៅដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង(Walk Street)ច្រើនកុះករ និងទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ រហូតធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោក ឈ្មោះថា ជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រី។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញបានលើកឡើងបែបនេះនាព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញក៏បានសម្តែងនូវការកោតសរសើរផងដែរចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានយ៉ាងល្អប្រសើរ។

ក្នុងកិច្ចប្រជុំនេះដែរ ក៏បានពិនិត្យ និងសម្រេចលើរបៀបវារៈមួយចំនួន ក្នុងនោះក្រុមប្រឹក្សារាជធានីភ្នំពេញបានប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ មួយរូប គឺឯកត្ដម អ៊ុក សុផល អតីតនាយកទីចាត់ការហិរញ្ញវត្ថុ ត្រូវបានប្រកាសជាសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ជំនួសឯកឧត្ដម អ៊ាង ស៊ីផាន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានទទួលមរណភាព។ បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានណែនាំឱ្យសមាជិកក្រុមប្រឹក្សាថ្មី អនុវត្តការងាររបស់ខ្លួនឱ្យបានល្អស្របតាមច្បាប់ជាធរមាន។ បន្ថែមពីនេះទីចាត់ការធនធានមនុស្សត្រូវរៀបចំឯកសារ ដើម្បីឱ្យសមាជិកក្រុមប្រឹក្សាថ្មីបានទៅប្រកាសទ្រព្យសម្បត្តិនៅអង្គភាពប្រឆាំងអំពើពុករលួយ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញក្នុងឱកាសនោះក៏បានមានប្រសាសន៍ថា ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ជាការលើកទឹកចិត្តឱ្យរដ្ឋបាលរាជធានីភ្នំពេញពុះពារបន្ថែមទៀត ដើម្បីឱ្យរាជធានីភ្នំពេញមានសន្តិសុខ សុវត្ថិភាព កាន់តែល្អប្រសើរជាមួយនិងការអភិវឌ្ឍរីកចំរើនបន្ថែមទៀត។ ចំពោះការស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញរៀបចំចំណតបន្ថែមទៀត ដើម្បីទទួលភ្ញៀវទៅដើរលេងកំសាន្តនៅផ្លូវថ្មើរជើង(Walk Street)នោះ រដ្ឋបាលរាជធានីភ្នំពេញមិនអាចពង្រីកបន្ថែមចំពោះចំណតទៅតាមតម្រូវការភ្ញៀវទេសចរបានទេ ព្រោះសុទ្ធតែជាដីឯកជន។ រដ្ឋបាលរាជធានីភ្នំពេញ បានលើកទឹកចិត្តឱ្យភ្ញៀវដែលទៅដើរលេងកម្សាន្តនៅផ្លូវថ្មើរជើង(Walk Street)ប្រើប្រាស់មធ្យោបាយរួម៕






-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា