ព័ត៌មាន
ក្រសួងអធិការកិច្ច បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥
ភ្នំពេញ ៖ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈធានា “ប្រសិទ្ធភាពសមិទ្ធកម្ម” ដែលបានកំណត់សូចនាករ និងក្របខ័ណ្ឌច្បាស់លាស់ តាមរយៈការបន្តអភិវឌ្ឍអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់“ និងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងអធិការកិច្ច នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ សូកេន ថ្លែងបញ្ជាក់ថា សមិទ្ធផលជាច្រើនក្នុងវិស័យអធិការកិច្ច កើតចេញពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ របស់អតីតថ្នាក់ដឹកនាំគ្រប់ជំនាន់ ជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានផ្តួចផ្តើមត្រួសត្រាយផ្លូវ និងជំរុញការអភិវឌ្ឍវិស័យអធិការកិច្ច ដោយបន្សល់ទុកនូវសមិទ្ធផលដ៏ប្រពៃថ្លៃថ្លាជាច្រើនដល់យើងខ្ញុំជាអ្នកបន្តវេន។ជាមួយគ្នានេះដែរ លោកជំទាវ សោម គឹមសួគ៌ និងឯកឧត្តម ហួត ហាក់ ក៏បានចូលរួមដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងក្រសួងអធិការកិច្ចប្រកបដោយលទ្ធផលជាផ្លែផ្កាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងថា ទន្ទឹមនឹងសមិទ្ធផលជាច្រើនដែលសម្រេចបានក្នុងវិស័យអធិការកិច្ច ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានដំណោះស្រាយជាយុទ្ធសាស្រ្តប្រកបដោយភាពប្រទាក់ក្រឡា និងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដែលដំណោះស្រាយទាំងនេះត្រូវបានគិតគូរគ្រប់ជ្រុងជ្រោយ តាមរយៈការកំណត់គោលដៅយុទ្ធសាស្រ្ត វិធានការគន្លឹះ និងសកម្មភាពអាទិភាព ជាមួយនឹងសូចនាករដែលអាចវាស់វែងបាន។ ក្នុងចំណោមបញ្ហាប្រឈមដែលបានរំលេចក្នុងរបាយការណ៍សង្ខេបមុននេះ មានបញ្ហាប្រឈមមួយចំនួនដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការ នៃការដឹកនាំនិងគ្រប់គ្រងវិស័យអធិការកិច្ច ដែលទាមទារឱ្យមានដំណោះស្រាយជាប្រព័ន្ធឱ្យបានឆាប់រហ័សផងដែរ។ ក្នុងនោះ បញ្ហាលិខិតបទដ្ឋានគតិយុត្តមិនគ្រប់គ្រាន់ក្នុងវិស័យអធិការកិច្ច ជាពិសេស ឧបសគ្គក្នុងការជំរុញបញ្ចប់ច្បាប់ស្តីពីអធិការ-កិច្ចជាបញ្ហាចំបងដែលធ្វើឱ្យក្រសួងអធិការកិច្ចពិបាកក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចដូចមានចែងក្នុងច្បាប់ស្តីពីការបង្កើតក្រសួងអធិការកិច្ច។

សូមជម្រាបជូនថា សន្និបាតក្រសួងអធិការកិច្ចដែលមានរយៈពេល ១ថ្ងៃកន្លះនេះ មានគោលបំណង ដើម្បីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤, ពិភាក្សា និងផ្លាស់ប្តូរមតិយោបល់លើបទពិសោធការងារ ពាក់ព័ន្ធវិស័យអធិការកិច្ច, ការកំណត់ វិភាគ និងវាយតម្លៃលើបញ្ហាប្រឈមនានា ព្រមទាំងបានគិតគូរលើដំណោះស្រាយជា យុទ្ធសាស្រ្ត និងលើកទិសដៅការងារឆ្នាំ២០២៥របស់ក្រសួងអធិការកិច្ច ជាពិសេស ការពិភាក្សាលើការជំរុញការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» ឱ្យមានប្រសិទ្ធភាព៕


-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ